រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ កិច្ចប្រជុំស្តីពីការប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធិភាព គឺការផ្តល់ទុកគាំទ្រ ២៥០$ សម្រាប់សមាជិកក្រុមកសិករផលិតកម្មកសិកម្មរបស់គម្រោងស្ទៀរ(STEER) តាមរយៈសេវាកម្មវីង(Wing)

ថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២

លោក គង់ មិនា អនុប្រធានទទួលបន្ទុករួមការិយាល័យកសិ-ឧស្សាហកម្ម និងលោក ម៉ៅ ធីតា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមកិច្ចប្រជុំស្តីពីការប្រើប្រាស់ទុនប្រកបដោយប្រសិទ្ធិភាព គឺការផ្តល់ទុកគាំទ្រ ២៥០$ សម្រាប់សមាជិកក្រុមកសិករផលិតកម្មកសិកម្មរបស់គម្រោងស្ទៀរ(STEER) តាមរយៈសេវាកម្មវីង(Wing)។

កិច្ចប្រជុំនេះមានការចូលរួម នឹងសម្របសម្រួលពីអង្គការ Save the Children បានឡើងនៅសាលប្រជុំវិទ្យាល័យស្រែអំបិល ស្ថិតនៅឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប៤២នាក់ ស្រី២១នាក់។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង