រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំកោះស្តេច អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំកោះស្តេច អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំកោះស្តេច គឺជាឃុំមួយក្នុងចំណោមឃុំ ទាំងបី នៃស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានព្រំប្រទល់ខាងលិចទល់នឹងសមុទ្រ ខាងកើតទល់នឹងឃុំតានូន ខាងជើងទល់នឹងឃុំភ្ញីមាសចាស់ និងខាងត្បូងទល់នឹងឃុំភ្ញីមាសថ្មី ។
ឃុំ កោះស្តេច មាន ៖ ផ្ទៃដីសរុប ១៤៩,៥គីឡូម៉ែត្រការ៉េ ភូមិចំនួន ៣ភូមិ គ្រួសារចំនួន ១,១៥១គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៤,២៤៧នាក់ ស្រី្តសរុបចំនួន ១,៩៦១នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ១,១៥១គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ១,០៨៩គ្រួសារ គ្រួសារបណ្តោះអាសន្ន ៦២គ្រួសារ ប្រជាពលរដ្ឋសរុប ៤,២៤៧នាក់ ប្រជាពលរដ្ឋជាស្រ្តី ១,៩៦១ នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ២,៩៦០នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៦២នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ៣នាក់ មេឃុំ ១នាក់ ស្រ្តី ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្ត្រី ១នាក់ ស្មៀន ១នាក់ មេភូមិ ៣នាក់ អនុប្រធានភូមិ ៣នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៣នាក់ ស្ត្រី ១នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ២នាក់ ស្ត្រី ២នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១០២ និងលិខិតដែលបានទទួល ចំនួន ១២)។
-ឆ្នាំ២០១៨ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៧ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៧៧ និងលិខិតដែលបានទទួល ចំនួន ១៥)។
-ឆ្នាំ២០១៩ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៨ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៦៨ និងលិខិតដែលបានទទួល ចំនួន ១៤)។
-ឆ្នាំ២០២០ (សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៩ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៦៩ និងលិខិតដែលបានទទួល ចំនួន ២០)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ២ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១២ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១១៤ និងលិខិតដែលបានទទួល ចំនួន ២២)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៤៨ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៧៣០ និងលិខិតដែលបានទទួល ចំនួន ៦៣)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១លើក កិច្ចប្រជុំ គ.ក.ន.ក. ៦លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៣លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ១៣លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៤លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៤៤លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៨លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១១០.៤០លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨៣.៦១លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ២១៦.៤៨លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៤គម្រោង តម្លៃ ៥៥៤.៥០លានរៀល និងផ្នែកសង្គមកិច្ច ១គម្រោង តម្លៃ ៨លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៤៧.៩៩លានរៀល និងផ្នែកសង្គមកិច្ច ៥គម្រោង តម្លៃ ៤.៨៤លានរៀល សេវារដ្ឋបាល និងសនិ្តសុខ ២គម្រោង តម្លៃ ១.១០លានរៀល យេនឌ័រ ១គម្រោង តម្លៃ ០.៤៨លានរៀល )។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២១៤.២០លានរៀល ចំណូលជាក់ស្តែង ២១៤.២០លានរៀល ស្មើ ៧១.៩៨ភាគរយ) និង(ចំណាយអនុម័ត ២១៤.២០លានរៀល ចំណូលជាក់ស្តែង ១៣៤.២៦លានរៀល ស្មើ ៦២.៦៨ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ២៥៦.១៦លានរៀល ចំណូលជាក់ស្តែង ១៧៧.៨៣លានរៀល ស្មើ ៦៩.៤១ភាគរយ) និង(ចំណាយអនុម័ត ២៥៦.១៦លានរៀល ចំណូលជាក់ស្តែង ១៥៩.២២លានរៀល ស្មើ ៦២.១៥ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣០១.៣៣លានរៀល ចំណូលជាក់ស្តែង ២០៦.១៤លានរៀល ស្មើ ៤៨.៤១ភាគរយ) និង(ចំណាយអនុម័ត ៣០១.៣៣លានរៀល ចំណូលជាក់ស្តែង ២៦៥.១៥លានរៀល ស្មើ ៨៧.៩៩ភាគរយ)។

-ឆ្នាំ២០២០ (ចំណូលអនុម័ត ៣៧៥.០៨លានរៀល ចំណូលជាក់ស្តែង ២៨២.៦៩លានរៀល ស្មើ ៧៥.៧៣ភាគរយ) និង(ចំណាយអនុម័ត ៣៧៥.០៨លានរៀល ចំណូលជាក់ស្តែង ១៧២.៣៨លានរៀល ស្មើ ៤៥.៩៦ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៤៣៤.៧១លានរៀល ចំណូលជាក់ស្តែង ៣០៤.៤៥លានរៀល ស្មើ ៧០.០៤ភាគរយ) និង(ចំណាយអនុម័ត ៤៣៤.៧១លានរៀល ចំណូលជាក់ស្តែង ៣៥៣លានរៀល ស្មើ ៨១.២០ភាគរយ)។
*សរុប (ចំណូលអនុម័ត ១,៥៨១.៥០លានរៀល ចំណូលជាក់ស្តែង ១,១២៥.៩៦លានរៀល ស្មើ ៧១.១៩ភាគរយ) និង(ចំណាយអនុម័ត ១,៥៨១.៥០លានរៀល ចំណូលជាក់ស្តែង ១,០៨៤.០៣លានរៀល ស្មើ ៦៨.៥៤ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៣នាក់ ស្ត្រី ២នាក់។
*សរុប វគ្គសិក្សា ១៩វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥នាក់ ស្ត្រី ៩នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ សង្កាត់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៥)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៤៥)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៥០)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៤៥)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១១៨)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ៤៨ សំបុត្របញ្ជាក់កំណើត ១៤៥ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤ សំបុត្រអាពាហ៍ពិពាហ៍ ៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥ សំបុត្រមរណភាព ៣)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៥៤ សំបុត្របញ្ជាក់កំណើត ៨០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៣ សំបុត្រអាពាហ៍ពិពាហ៍ ៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២ សំបុត្រមរណភាព ១៥ សេចក្ដីចម្លងសំបុត្រមរណភាព ៩)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ៤២ សំបុត្របញ្ជាក់កំណើត ៦២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣ សំបុត្រអាពាហ៍ពិពាហ៍ ៦ សំបុត្រមរណភាព ១២)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៥២ សំបុត្របញ្ជាក់កំណើត ៦៧ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១ សំបុត្រអាពាហ៍ពិពាហ៍ ៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៥ សំបុត្រមរណភាព ១៦)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៤៧ សំបុត្របញ្ជាក់កំណើត ៤៨ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២៧ សំបុត្រអាពាហ៍ពិពាហ៍ ៤ សំបុត្រមរណភាព ១៤ សេចក្ដីចម្លងសំបុត្រមរណភាព ១៧)។
*សរុប (សំបុត្រកំណើត ២៤៣ សំបុត្របញ្ជាក់កំណើត ៤១១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៨០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣១ សំបុត្រអាពាហ៍ពិពាហ៍ ២៤ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១២ សំបុត្រមរណភាព ៦០ សេចក្ដីចម្លងសំបុត្រមរណភាព ២៦)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៦៧ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,១០៧នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៤៥ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៦ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,១២០នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២១ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៣ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,១៤២នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៦៥ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៦៦ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,២៤១នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣១៣ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ២,៤៤៣នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
-ឆ្នាំ២០១៨ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៨៩ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,២៣១,០០០រៀល)។
-ឆ្នាំ២០១៩ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៨៨ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,២២១,០០០រៀល)។
-ឆ្នាំ២០២០ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ២៧៣ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ១,១០៩,០០០រៀល)។
-ឆ្នាំ២០២១ (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ១៦១ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៦៣៩,០០០រៀល)។

*សរុប (សេវារដ្ឋបាលដែលឃុំ បានផ្តល់ ៨១១ ចំណូលដែលទទួលបានពីការផ្តល់សេវារដ្ឋបាល ៤,២០០,០០០រៀល)។
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
-បានចុះផ្សព្វផ្សាយអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពបានចំនួន ៦០ លើក
-បានសហការជាមួយមន្ត្រីជំនាញបង្ក្រាបបទល្មើសព្រៃឈើ ចំនួន ០១ លើក
-បង្ក្រាបបទល្មើសផ្សេងៗ (ល្បែងស៊ីសង ជល់មាន់ គ្រឿងញៀន ក្មេងទំនើង) ចំនួន ១៦ លើក
-បានផ្តល់ជូននូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបានចំនួន ៥១០ សន្លឹក
-បានផ្តល់ជូននូវសៀវភៅស្នាក់នៅ(ក២) បានចំនួន ៣៨៥ ច្បាប់
-បានផ្តល់ជូននូវសៀវភៅគ្រួសារ(ក៤) បានចំនួន ៤២០ ច្បាប់
-បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋចំនួន ៨១១ សេវា
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-សាងសង់អគារការិយាល័យអប់រំស្រុក ចំនួន ០១ខ្នង នៅភូមិព្រែកស្មាច់ ប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ខេត្តកោះកុង
-សាងសង់អនុវិទ្យាល័ព្រែកស្មាច់ ចំនួន ០១ខ្នង នៅភូមិព្រែកស្មាច់ ប្រើប្រាស់ថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់សាលាឆាន់ និងខ្លោងទ្វារវត្តគិរីតេជា ហៅវត្តកូនកុក ០១ខ្នង ប្រើប្រាស់ថវិការបស់ ក្រុមហ៊ុនញ៉ូញៀន
-សាងសង់ផ្លូវបេតុងចូលវត្តកូនកុក ប្រវែង ១៧០ ម៉ែត្រ ប្រើប្រាស់ថវិការបស់សប្បុរសជន
-ជួសជុលផ្លូវបេតុង ចំនួន ០១ខ្សែ ប្រវែង ៦៦ ម៉ែត្រ នៅភូមិកោះស្ដេច ប្រើប្រាស់ថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់ស្ពានឈើ ០១ មានប្រវែង ២២ ម៉ែត្រ នៅភូមិព្រែកស្មាច់ ប្រើប្រាស់ថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់អណ្ដូងលូ ០១ អណ្ដូង នៅភូមិពាមកាយ ប្រើប្រាស់ថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-ដាក់លូកាត់ផ្លូវសម្រាប់សាលាបឋមសិក្សាកោះស្ដេច ចំនួន ០៣ កង់ នៅភូមិកោះស្ដេច ប្រើប្រាស់ថវិការបស់រក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់របងសាលាឃុំកោះស្ដេច មានប្រវែង ២០០ មែ៉ត្រ ប្រើប្រាស់ថវិការបស់ក្រុមហ៊ុន ញ៉ូញៀន ក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់សាលាបឋមសិក្សាដំណាក់ក្របី ០១ខ្នង មាន ០៣ បន្ទប់ នៅភូមិពាមកាយ ប្រើប្រាស់ថវិការបស់ អង្គការជួសង្គ្រោះកុមារនៅជនបទ (UWS)
-ជួសជុលផ្លូវបេតុងសម្រាប់មណ្ឌលសុខភាពគិរីសាគរ ប្រវែង ២០ ម៉ែត្រ នៅភូមិកោះស្ដេច ប្រើប្រាស់ថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-ត្រាយផ្លូវនៅក្រោយមណ្ឌលសុខភាពគិរីសាគរ ប្រវែង ១០០ ម៉ែត្រ នៅភូមិកោះស្ដេច ប្រើប្រាស់ថវិកាហិរញ្ញប្បទាន
-សាងសង់រោងដោលសម្រាប់សាលាបឋមសិក្សាកោះស្ដេច ០១ កន្លែង នៅភូមិកោះស្ដេច ប្រើប្រាស់ថវិការបស់មន្ទីរអប់រំយុវជននិងកីឡា ខេត្តកោះកុង ក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់សាលាមេត្តយ្យកោះស្ដេច០១ខ្នង ធ្វើពីឈើ មានចំនួន ០៣បន្ទប់ ថវិកាមូលនិធិឃុំ
-ជួសជុលផ្លូវបេតុងប្រវែង ៥០ម៉ែត្រ នៅភូមិកោះស្ដេច ប្រើប្រាស់ថវិកាក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់ផ្លូវបេតុង ប្រវែង ១៦៥ម៉ែត្រ នៅភូមិព្រែកស្មាច់ ប្រើប្រាស់ថវិកាក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់ស្ពានបេតុងមានជើង ប្រវែង១១០ម៉ែត្រ នៅភូមិកោះស្ដេច ថវិកាមូលនិធិឃុំ
-សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះស្ដេចចំនួន ០១ខ្នង ប្រើប្រាស់ថវិកាសប្បុរសជន
-ជួសជុលផ្លូវលំក្រាលគ្រួសក្រហម នៅភូមិព្រែកស្មាច់ និងភូមិពាមកាយ បានប្រវែង ១៦០០ម៉ែត្រ ប្រើប្រាស់ថវិកាក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់វិទ្យាល័យកោះស្ដេច ០១ខ្នង មាន១០បន្ទប់ និងផ្ទះសំណាក់គ្រូបង្រៀន ០១ ខ្នង ធ្វើពីថ្ម ប្រើប្រាស់ថវិកាក្រសួងអប់រំ យុវជន និងកីឡា
-សាងសង់តារាងបាល់នៅវិទ្យាល័យកោះស្ដេចចំនួន០១ ថវិកាជំនួយពីប្រទេសជប៉ុន
-ជីកអណ្ដូងទឹកនៅវិទ្យាល័យកោះស្ដេចចំនួន ០២អណ្ដូង ប្រើប្រាស់ថវិកាក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជន
-ជីកអណ្ដូងទឹកនៅសាលារៀនបឋមកោះស្ដេចចំនួន ០១អណ្ដូង ប្រើប្រាស់ថវិកាក្រសួងអប់រំ យុវជន និងកីឡា និងសប្បុរសជន
-សាងសង់សាលាធម្មសភានៅវត្តកែវមរកត ហៅវត្តកោះស្ដេច ប្រើប្រាស់ថវិកាក្រុមប្រឹក្សាឃុំ និងសប្បុរសជន
-សាងសង់របងមណ្ឌលសុខភាពគិរីសាគរប្រវែង ២១៦ម៉ែត្រ ប្រើប្រាស់ថវិកាក្រសួងសុខាភិបាល
-សាងសង់ផ្លូវបេតុង អាមេប្រវែង ២៧៣ ម៉ែត្រ ប្រើប្រាស់ថវិកាឃុំ
ខ.វិស័យកសិកម្ម
-អន្តរាគមន៍ចាក់វ៉ាក់សាំងការពារជម្ងឺសត្វគោក្របី ចំនួន ០៥លើក
-ផ្ដល់ពូជដំណាំកសិកម្ម ដល់ប្រជាពលរដ្ឋចំនួនពីរភូមិ គឺភូមិព្រែកស្មាច់ និងពាមកាយ ចំនួន ០៣លើក
-ផ្ដល់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ដល់ប្រជាពលរដ្ឋចំនួនពីរភូមិ គឺភូមិព្រែកស្មាច់ និងពាមកាយ ចំនួន ០៣ លើក
-បង្កើតធនាគារក្ដាមសម្រាប់សហគមន៍នេសាទសម្រស់កោះស្ដេច ថវិកាអង្គការសហគមន៍អឺរ៉ុប
-ផ្ដល់មេក្ដាមសេះពងក្រៅ ជូនដល់គម្រោងធនាគារក្ដាមរបស់សហគមន៍នេសាទសម្រស់កោះស្ដេច ជារៀងរាល់ខែ ដោយក្នុងមួយខែផ្ដល់ចំនួន ១០ក្បាល
-ជម្រុញលើកទឹកចិត្តដល់ វារីវប្បករដែលចិញ្ជឹមត្រីនៅលើកោះស្ដេច សម្រាប់ផ្គត់ផ្គង់
ផ្នែកសង្គមកិច្ច

-ឃុំបានបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យសង្គមកិច្ច ជាពិសេសការជួយឧបត្ថម្ភដល់ចាស់ជរា ស្ត្រី មេម៉ាយ កុមារកំព្រា ជនងាយរងគ្រោះ តាមរយៈការផ្តល់ជាស្បៀងអាហារ ថវិកា និងគាំទ្រអាហារូបត្ថម្ភផ្សេងៗ ចំនួន ២៥៨ គ្រួសារ ដែលមានការគាំទ្រពីថវិកាមូលនិធិឃុំ ក្រុមយុវជន.ស.ស.យ.ក សប្បុរសជន និងថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ និងគណបក្ស។ បង្កើនការយកចិត្តទុកដាក់លើអតីតយុទ្ធជន និងបន្តគាំទ្រការជួសជុលស្តារលទ្ធភាព ជនពិការជារៀងរាល់ឆ្នាំ។ បន្តផ្តល់ប័ណ្ណសមធ៌មចំពោះគ្រួសារក្រីក្រតាមជុំ និងតាមការស្នើសុំ បានចំនួន ៣៨០ប័ណ្ណ។
-ឃុំបានកៀរគរថវិកាដើម្បីជួយឧបត្ថម្ភថវិកា ស្បៀងអាហារដល់គ្រួសារក្រីក្រខ្វះខាតធ្វើចត្តាឡីស័កអំឡុង ព្រឹត្តិការណ៍កូវីដ-១៩ បានចំនួន ១៥០ គ្រួសារ និងបានជួយឧបត្ថម្ភជាថវិកា និងស្បៀងអាហារដល់អ្នកជំងឺកូវីដ-១៩ ដែលសម្រាកព្យាបាលនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ បានចំនួន ២១០ នាក់។ ឃុំបានជួយឧបត្ថម្ភអំពូលសូឡាចំនួន ០៣ផ្ទាំង ដល់ប៉ុស្តិ៍រដ្ឋបាលឃុំ និងចំនួន ០៧ផ្ទាំង ដល់ប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះម្នាស់ ដែលជាថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរស ជន។ ឃុំបានជួយឧបត្ថម្ភសម្លៀកបំពាក់ជូនប្រជាការពារបានចំនួន ៨៨កំប្លេ និងវិទ្យុទាក់ទងចំនួន ៣០គ្រឿង ជាថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរសជន។ ឃុំបានជួយឧបត្ថម្ភកុំព្យូទ័រចំនួន ០៣គ្រឿង និងម៉ាស៊ីនព្រីនចំនួន ០៣គ្រឿង ទៅដល់ប៉ុស្តិ៍រដ្ឋបាលឃុំ អធិការដ្ឋានស្រុក និងមណ្ឌលសុខភាពគិរីសាគរ។ ឃុំបានជួយឧបត្ថម្ភម៉ាស៊ីនភ្លើងចំនួន ០១គ្រឿង ដល់សាលារៀនបឋមព្រែកស្មាច់ ជាថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរសជន។ បានឧបត្ថម្ភសំបកអូប័រ ០១គ្រឿង ជូនសហគមន៍នេសាទសម្រស់កោះស្ដេច ថវិកាក្រុមប្រឹក្សាឃុំ និងសប្បុរសជន។ បានផ្សព្វផ្សាយអំពីការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ទាំងបីភូមិបានចំនួន ៣០លើក។
ក.វិស័យអប់រំ
-បានសាងសង់សាលារៀន ថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងបន្តខិតខំដើម្បីបង្កើតថ្នាក់វិទ្យាល័យ ឱ្យមាននៅក្នុងឃុំ ក្នុងការលើកទឹកចិត្តដល់មាតាបិតា ជម្រុញសិស្សានុសិស្សបានចូលរៀនគ្រប់ៗគ្នា កាត់បន្ថយ បានការបោះបង់ចោលការសិក្សាបានមួយកម្រិតធំ។ ខិតខំកៀរគរសប្បុរសជន និងអង្គការដៃគូនានាក្នុងការផ្តល់ ជាសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគាត់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សា និងបានជួសជុល សាលារៀនណាដែលមានសភាពទ្រុឌទ្រោមនៅក្នុងឃុំ។ ផ្តល់អាហារូករណ៍ដល់សិស្សក្រីក្រជារៀងរាល់ឆ្នាំ និងរៀបចំកម្មវិធីផ្តល់រង្វាន់សម្រាប់សិស្សពូកែនៅរាល់ចុងឆ្នាំសិក្សា។ បានរៀបចំរចនាសម្ព័ន្ធ គណៈកម្មការគ្រប់គ្រងសាលារៀន ដើម្បីពង្រឹងគុណភាពអប់រំ ជម្រុញ និងទាក់ទាញការចូលរួមពីសហគមន៍ ដើម្បីអោយសាលាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
-បានរៀបចំយុទ្ធការប្រមូលកុមារដែលគ្រប់អាយុចូលរៀន ជារៀងរាល់ដើមឆ្នាំសិក្សា ជាពិសេសបានបំផុស និងគាំទ្រជាថវិកា បច្ចេកទេស និងស្មាតីក្នុងការរៀបចំជំរុញ វិស័យកីឡាក្នុងឃុំឱ្យមានដំណើរការ និងសកម្មភាពប្រកួតមិត្តភាពដើម្បីដកស្រង់បច្ចេកទេស ដើម្បីអូសទាញ កុមារ និងយុវវ័យ ឱ្យជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន។
-ឃុំបានជួយឧបត្ថម្ភអំពូលសូឡាចំនួន ០៦ផ្ទាំង ជូនសាលាព្រែកស្មាច់ ជាថវិកាក្រុមប្រឹក្សាឃុំ និងសប្បុរសជន។
ខ.វិស័យសុខាភិបាល
-ឃុំបានយកចិត្តទុកដាក់ខ្ពស់ និងក្រោមការគាំទ្រដោយរាជរដ្ឋាភិបាល អង្គការដៃគូនានា ក្នុងការអនុវត្តន៍ កម្មវិធីសុខាភិបាល ដោយសម្រេចបាននូវ សកម្មភាពជាច្រើនដូចជា៖ ការផ្តល់ថ្នាំបង្ការជម្ងឺ ៧មុខដល់កុមារ និង ពិនិត្យផ្ទៃពោះតាមភូមិ ក្នុងមួយឆ្នាំ១២លើក។ ការលុបបំបាត់ឆ្មបបុរាណបានទាំងស្រុង តាមរយៈការផ្សព្វផ្សាយ សារសុខាភិបាល និងការជំរុញស្ដីទៅសម្រាលកូននៅមណ្ឌលសុខភាព និងផ្តល់កាតវីងជូនស្ត្រីក្រីក្រដែលទៅ ពិនិត្យផ្ទៃពោះ និងសម្រាលកូននៅមណ្ឌលសុខភាព បានចំនួន ៨៣កាត។ ផ្សព្វផ្សាយអំពីការធ្វើអនាម័យនៅមូលដ្ឋាន ការហូបស្អាត និងរស់នៅស្អាតជាដើម ។ល។ នៅក្នុងបរិបទនៃជំងឺកូវដ-១៩ កំពុងរីករាលដាល ដោយទទួលបានការណែនាំពី រាជរដ្ឋាភិបាល ថ្នាក់ខេត្ត ស្រុក រដ្ឋបាលឃុំ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំ ភូមិ មណ្ឌលសុខភាពឃុំ ខិតខំ ធ្វើការទប់ស្កាត់បានទាន់ពេលវេលា តាមរយៈការផ្សព្វផ្សាយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងបានបង្កើតក្រុម ការងារស្រាវជ្រាវករណីបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ ដោយមានការឧបត្ថម្ភពី រដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុមប្រឹក្សាឃុំ និងសប្បុរសជន ធ្វើឱ្យឃុំកោះស្ដេច មានចំនួនអ្នកកើតជំងឺកូវីដ-១៩ ស្ថិតនៅចំនួនដែលឃុំអាចគ្រប់គ្រងបាន។ បានរៀបចំកន្លែងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន០២មណ្ឌល នៅសាលាបឋមកោះស្ដេច និងសាលាបឋមព្រែកស្មាច់។ បានផ្សព្វផ្សាយឱ្យប្រជាជននៅមូលដ្ឋាន រៀនរស់នៅតាមគន្លងថ្មីជាមួយជំងឺកូវីដ-១៩ ដោយគោព នូវវិធានការរបស់ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានគណបក្ស ៣កុំ និង៣ការពារ។
គ.វិស័យធម្មការ និងសាសនា

-ដើម្បីបន្តលើកកម្ពស់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យមានការរីកចម្រើន ឃុំបានខិតខំក្នុង ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅតាមទីវត្តអារាម ជាក់ស្តែងឃុំកោះស្ដេចមានវត្តចំនួន ២វត្ត ដោយមានការគាំទ្រពីក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ និងសប្បុរសជន ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត និងបានបន្តខិតខំកៀរគរជំនួយពីមជ្ឈដ្ឋាននានាជួយគាំទ្រ ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនាឱ្យរីកចម្រើន និងសម្រាប់ព្រះសង្ឃគង់នៅសិក្សារៀនសូត្រ សិក្សាព្រះធ៌ម និងជាទីសក្ការៈបូជា ទៅតាមទំនាមទំលាប់ប្រពៃណីជាតិ ។ ឃុំបានជួសជុលដំបូលព្រះវិហារវត្តកោះកែវមរកត ហៅវត្តកោះស្ដេច ដែលជាថវិការបស់ក្រុមប្រឹក្សាឃុំ និងសប្បុរសជន។ បានកៀរគរថវិកាសប្បុរសជន ដើម្បីយកមកកសាងទីបច្ឆា នៅវត្តគិរីតេជោ ហៅវត្តកូនកុក។ បន្តកៀរគរថវិកាសប្បុរសជន យកមកបន្តកសាងសាលាធម្មសភាដែលកំពុងតែសាងសង់ នៅវត្តកោះស្ដេច ដើម្បីពន្លឿនបញ្ចប់ការសាងសង់នាពេលខាងមុខ។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-បានយកចិត្តទុកដាក់អប់រំណែនាំដល់ប្រជាជនឱ្យមានការយល់ដឹងពីផលប៉ះពាល់ផលប្រយោជន៍រួម ធ្វើឲ្យខូចខាតដល់ធនធានធម្មជាតិ ដូចជាការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ អួនអូសតំបន់ទឹករាក់ អួនអូសឆក់ និងឧបករណ៍នេសាទបំផ្លិចបំផ្លាញ ជាដើម
-បានជម្រុញ និងបំផុសចលនាដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យចូលរួមថែរក្សា ការពារព្រៃធម្មជាតិ និងផ្សព្វផ្សាយច្បាប់ស្តីពីការការពារព្រៃឈើ និងបរិស្ថាន
-ផ្សព្វផ្សាយច្បាប់ស្ដីពីជលផល និងច្បាប់របស់សហគមន៍នេសាទដល់ប្រជានេសាទទាំងក្នុងឃុំ និងមកពីខាងក្រៅឃុំ
-រៀបចំគម្រោងបង្កើតតំបន់គ្រប់គ្រងជលផលកោះស្ដេច ដែលគាំទ្រដោយរដ្ឋបាលជលផលថ្នាក់ជាតិ ថ្នាក់ខេត្ត អង្គភាពជំនាញពាក់ព័ន្ធ និងអង្គការដៃគូនានា
-បានបំផុសស្មារតីប្រជាជនមូលដ្ឋានឲ្យរួមសាមគ្គីភាពចេះរស់នៅមានអនាម័យ និងសម្អាតអនាម័យ ជុំវិញលំនៅដ្ឋានរបស់ខ្លួនជាប្រចាំ ការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ព្រមទាំងសង់បង្គន់អនាម័យ ជីកអណ្តូងទឹកស្អាត នៅតាមក្រុម-ភូមិ និងតាមគ្រួសារ។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-សហការជាមួយបណ្តា អង្កការ មន្ទីរ អង្គភាពនានា ដែលមកបំពេញការងារនៅក្នុងឃុំបានយ៉ាងល្អប្រសើរ ។
ផ្នែកទី២ ៖ បញ្ហាប្រឈម និងសំណូមពរ
២.១. បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ផ្លូវលំនៅភូមិពាមកាយនិងភូមិព្រែកស្មាច់ មានការខូចខាត ស្នើរដ្ឋបាលខេត្ត ជម្រុញឲ្យក្រុមហ៊ុនញូញៀនជួយជួសជុល។
២-ព្រះវិហារនៅវត្តពយជប៉ុន ក្រុមហ៊ុនញូញៀនមិនទាន់ធ្វើសង ស្នើរដ្ឋបាលខេត្ត ជម្រុញឲ្យក្រុមហ៊ុនញូញៀនជួយធ្វើសង។
៣-សាលារៀនធ្វើអំពីថ្ម០១ខ្នង ៥ បន្ទប់ ក្រុមហ៊ុនញូញៀនមិនទាន់ធ្វើសង ស្នើរដ្ឋបាលខេត្ត ជម្រុញឲ្យក្រុមហ៊ុនញូញៀនជួយធ្វើសង។
៤-ខ្វះថ្នាក់រៀននៅអនុវិទ្យាល័យ និងថ្នាក់មត្តេយ្យ នៅព្រែកស្មាច់ ស្នើក្រសួងអប់រំនិងមន្ទីរអប់រំ ជួយសាងសង់។
៥-ចំណតឡានពយជប៉ុនមានទីធ្លាតូចចង្អៀត ពេលមានបុណ្យទានម្តងៗប្រជាពលរដ្ឋពិបាកធ្វើដំណើរ ស្នើរដ្ឋបាលខេត្ត និងក្រុមហ៊ុនញូញៀនជួយពង្រីកទីធ្លាបន្ថែម។
៦-ប្រជាពលរដ្ឋនៅលើកោះស្តេច ខ្វះទឹកស្អាតប្រើប្រាស់ ស្នើរដ្ឋបាលខេត្ត ជួយរកអ្នកវិនិយោគទឹកស្អាតបន្ថែមទៀត។
៧-មានសម្រាមនៅលើកោះស្តេច ស្នើសុំរដ្ឋបាលខេត្តជួយផ្តល់ឡដុតសម្រាម។
២.២. យោបល់ និងសំណូមពរ
I. យោបល់
-ផ្លូវលំនៅភូមិពាមកាយនិងភូមិព្រែកស្មាច់មានការខូចខាត
-វត្តកូនកុកមិនទាន់មានព្រះវិហារ
-ខ្វះថ្នាក់រៀននៅអនុវិទ្យាល័យ ខ្វះថ្នាក់រៀនសាលាបឋមព្រែកស្មាច់និងថ្នាក់មត្តេយ្យ នៅព្រែកស្មាច់
-ចំណតឡានពយជប៉ុនមានទីធ្លាតូចចង្អៀត ពេលមានបុណ្យទានម្តងៗប្រជាពលរដ្ឋពិបាកធ្វើដំណើរ
-ប្រជាពលរដ្ឋនៅលើកោះស្តេច ខ្វះទឹកស្អាតប្រើប្រាស់ និងមានសម្រាមនៅលើកោះស្តេច
II. សំណូមពរ
ស្នើរដ្ឋបាលខេត្ត ជម្រុញឲ្យក្រុមហ៊ុនញូញៀនជួយជួសជុល ជួយសាងសង់ជាសំណង ជួយពង្រីកទីធ្លាចំណតឡាន ជួយរកអ្នកវិនិយោគទឹកស្អាតបន្ថែមទៀត និងសុំឡដុតសម្រាម៕
ថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ May 11, 2022

អត្ថបទទាក់ទង