រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

នៅសាលាស្រុកបូទុមសាគរ សាលប្រជុំអគារ(ខ) បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាដុតសម្រាមបង្ហុយផ្សែងដែលបង្កឲ្យប៉ះពាល់ដល់ផ្ទះអ្នករស់នៅជិតខាង ស្ថិតនៅក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយ លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ មានការចូល ពីអាជ្ញាធរ ឃុំ ភូមិ និងភាគីពាក់ពន្ធ

នៅសាលាស្រុកបូទុមសាគរ សាលប្រជុំអគារ(ខ) បានបើកកិច្ចប្រជុំដោះស្រាយសម្របសម្រួលបញ្ហាដុតសម្រាមបង្ហុយផ្សែងដែលបង្កឲ្យប៉ះពាល់ដល់ផ្ទះអ្នករស់នៅជិតខាង ស្ថិតនៅក្នុងភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំ ដោយ លោក ក្រូច បូរីសីហា អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ មានការចូល ពីអាជ្ញាធរ ឃុំ ភូមិ និងភាគីពាក់ពន្ធ។

ក្នុងពេលកិច្ចប្រជុំលោកប្រធានអង្គប្រជុំបានឲ្យក្រុមការងារអានអនុក្រឹត្យលេខ១១៣ អនក្រ,បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ។

ក្រោយពីបានធ្វើការសម្របសម្រួល លោកប្រធានអង្គប្រជុំបានធ្វើការណែនាំដូចខាងក្រោម÷

_ត្រូវបញ្ឈប់ការដុតសំរាមបន្តទៅទៀត

_ត្រូវទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ មិនឲ្យហូរចូលទៅផ្ទះអ្នកជិតខាង(មិនថាកាកសំណល់រឹង ឬរាវ)។ប្រសិនបើមិនអនុវត្តតាមការណែនាំខាងលើនេះ នោះនឹងត្រូវផាកពិន័យ

ដូចមានក្នុងចែងមាត្រា២០ នៃអនុក្រឹត្យខាងលើនេះត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃព្រហស្បតិ៍ ១២ កើត ខែពិសាខ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៥

ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២

May 12, 2022

អត្ថបទទាក់ទង