រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំដងពែង អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំដងពែង អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំដងពែងគឺជាឃុំមួយក្នុងចំណោមឃុំទាំង០៦នៃស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានព្រំប្រទល់ ខាងលិចទល់នឹងឃុំជីខលើ ខាងកើតទល់នឹងឃុំបឹងព្រាវ ខាងជើងទល់នឹងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងខាងត្បូងទល់នឹងឃុំស្រែអំបិល។
ឃុំដងពែងមាន ៖ ផ្ទៃដីសរុប ១២,៨២១៤គីឡូម៉ែត្រការ៉េ ភូមិចំនួន ៧ភូមិ គ្រួសារចំនួន ២,០៧៤គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៩,៥៦៧នាក់ ស្រី្តសរុបចំនួន ៤,៩១៩នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១
គ្រួសារសរុប ២,០៧៤គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ២,០៧៤គ្រួសារ ប្រជាពលរដ្ឋសរុប ៩,៥៦៧នាក់ ប្រជាពលរដ្ឋជាស្រ្តី ៤,៩១៩នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៦,៤១០នាក់ ប្រជាពលរដ្ឋចំណាកស្រុក ៧៤នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ២នាក់ មេភូមិ ៧នាក់ អនុប្រធានភូមិ ៧នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៧នាក់ ស្ត្រី ៦នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ១នាក់ ស្ត្រី ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ៦ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៨ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១៨៦ និងលិខិតដែលបានទទួល ចំនួន ៤៧)។
-ឆ្នាំ២០១៨ (ដីកាដែលបានដាក់ចេញ ចំនួន ៩ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២១៥ និងលិខិតដែលបានទទួល ចំនួន ៦៨)។
-ឆ្នាំ២០១៩ (ដីកាដែលបានដាក់ចេញ ចំនួន ៨ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៣ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៤៦ និងលិខិតដែលបានទទួល ចំនួន ៨៤)។
-ឆ្នាំ២០២០ (ដីកាដែលបានដាក់ចេញ ចំនួន ១៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៩ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៧៨ និងលិខិតដែលបានទទួល ចំនួន ៥៧)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ១១ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ១៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣២៧ និងលិខិតដែលបានទទួល ចំនួន ៧៨)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ៤៨ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦១ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,២៥២ និងលិខិតដែលបានទទួល ចំនួន ៣៣៤)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំ គ.ក.ន.ក. ៥លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៩លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៥៤លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៨លើក កិច្ចប្រជុំ គ.ក.ន.ក. ៥៣លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៥.៦២លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១០៥.២៨លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២២.៩៧លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៤៩.៤០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៥៧.៩៣លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ៤៦៦.៧៦លានរៀល)។
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៧៥.៦២លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១០៥.២៨លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២២.៩៧លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៤៩.៤០លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១៥៧.៩៣លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ៤៦៦.៧៦លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ២១៧.២១លានរៀល ចំណូលជាក់ស្តែង ២១៧.២១លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២០២.០៥លានរៀល ចំណូលជាក់ស្តែង ១៩០.៨១លានរៀល ស្មើ ៩៤.៤៣ភាគរយ)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ៣៥៦.៨៦លានរៀល ចំណូលជាក់ស្តែង ៣៥៦.៨៦លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២២៦.៨០លានរៀល ចំណូលជាក់ស្តែង ១២៧.៣៦លានរៀល ស្មើ ៥៦.១៥ភាគរយ)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៥០១.៧០លានរៀល ចំណូលជាក់ស្តែង ៥០១.៧០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ២៧៥.៨៤លានរៀល ចំណូលជាក់ស្តែង ២២៤.១៦លានរៀល ស្មើ ៨១.២៦ភាគរយ)។

-ឆ្នាំ២០២០ (ចំណូលអនុម័ត ៧៧០.៧០លានរៀល ចំណូលជាក់ស្តែង ៧៧០.៧០លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៣២៤.២៣លានរៀល ចំណូលជាក់ស្តែង ១២៨.៦៤លានរៀល ស្មើ ៣៩.៦៧ភាគរយ)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៩២៥.១៩លានរៀល ចំណូលជាក់ស្តែង ៩២៥.១៩លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ៥២៧.១៩លានរៀល ចំណូលជាក់ស្តែង ២៨៥លានរៀល ស្មើ ៥៤.០៥ភាគរយ)។
*សរុប (ចំណូលអនុម័ត ២,៧៧១.៦៩លានរៀល ចំណូលជាក់ស្តែង ២,៧៧១.៦៩លានរៀល ស្មើ ១០០ភាគរយ) និង(ចំណាយអនុម័ត ១,៥៥៦.១១លានរៀល ចំណូលជាក់ស្តែង ៩៥៥,៩៨២.៩៤លានរៀល ស្មើ ៦១.៤៣ភាគរយ)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៧-២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៣។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៧វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១០៥នាក់ ស្ត្រី ៣៨នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ១៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៩៥នាក់ ស្ត្រី ៦៣នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ១២វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៨០នាក់ ស្ត្រី ៧៩នាក់។
-ឆ្នាំ២០២០ វគ្គសិក្សា ៦វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៩០នាក់ ស្ត្រី ៥១នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ១០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១៥០នាក់ ស្ត្រី ៦៤នាក់។
*សរុប វគ្គសិក្សា ៤៨វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៧២០នាក់ ស្ត្រី ២៩នាក់។
១.១០.សកម្មភាពសេវាសង្គម
-មត្តេយ្យសិក្សាសហគមន៍កំពុងដំណើរការដែលគាំទ្រពីឃុំ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់សម្រាប់កែលម្អអនាម័យ(ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៤៣)។
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ ដើម្បីទទួលបានបង្គន់អនាម័យប្រើប្រាស់ (ការលាងដៃនឹងសាប៊ូ) (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៨៥)។
-គ្រួសារងាយរងគ្រោះដែលឃុំ ចុះកំណត់អត្តសញ្ញាណ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣៨)។
-ស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារដែលទទួលការគាំទ្រពីឃុំ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៥)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៧៥)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ៣០)។
១.១២. ការងារអត្រានុកូលដ្ឋាន
-ឆ្នាំ២០១៧ (សំបុត្រកំណើត ២៩ សំបុត្របញ្ជាក់កំណើត ១៩០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ២ សំបុត្រអាពាហ៍ពិពាហ៍ ៧ សំបុត្រមរណភាព ១៥ សេចក្ដីចម្លងសំបុត្រមរណភាព ២៣)។
-ឆ្នាំ២០១៨ (សំបុត្រកំណើត ៤៤ សំបុត្របញ្ជាក់កំណើត ១៩២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៤ សំបុត្រអាពាហ៍ពិពាហ៍ ៧ សំបុត្រមរណភាព ៨ សេចក្ដីចម្លងសំបុត្រមរណភាព ១២)។
-ឆ្នាំ២០១៩ (សំបុត្រកំណើត ២១ សំបុត្របញ្ជាក់កំណើត ២៤៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥ សំបុត្រអាពាហ៍ពិពាហ៍ ៦ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ១៦ សំបុត្រមរណភាព ៧)។
-ឆ្នាំ២០២០ (សំបុត្រកំណើត ៣៣ សំបុត្របញ្ជាក់កំណើត ១៩៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៣ សំបុត្រអាពាហ៍ពិពាហ៍ ៦ សំបុត្រមរណភាព ១១ សេចក្ដីចម្លងសំបុត្រមរណភាព ២២)។
-ឆ្នាំ២០២១ (សំបុត្រកំណើត ៥១ សំបុត្របញ្ជាក់កំណើត ១៧៩ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥១ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៥១ សំបុត្រអាពាហ៍ពិពាហ៍ ៧ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៦ សំបុត្រមរណភាព ១៤ សេចក្ដីចម្លងសំបុត្រមរណភាព ៤៩)។
*សរុប (សំបុត្រកំណើត ១៧៨ សំបុត្របញ្ជាក់កំណើត ១,០០៦ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៣២ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៦០ សំបុត្រអាពាហ៍ពិពាហ៍ ៣៣ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ២២ សំបុត្រមរណភាព ៥៥ សេចក្ដីចម្លងសំបុត្រមរណភាព ១០៦)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៣១៧ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១១ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣,៣២៤នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៥៩ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៦ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣,៤៨៣នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៦១ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៣ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣,៥៤៤នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១១៤ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៧ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣,៦៥៨នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២០៩ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត (ចាស់ និងថ្មី) ៣,៨៦៧នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

-នៅក្នុងខែមករា ដល់ខែធ្នូ ឆ្នាំ២០១៧ នេះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ពុំមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ រីឯគ្រោះថ្នាក់ចរាចរណ៍មានកើតឡើង ២លើក នៅចំណុចចន្លោះបង្គោលគីឡូលេខ ១៦-១៧ ស្ថិតក្នុងភូមិបានទៀត ឃុំដងពែង បណ្តាលអោយមនុស្សរងរបួសធ្ងន់ម្នាក់ប្រុស ករណីនេះប៉ុស្តិ៍រដ្ឋបាលបានបញ្ជូនសំណុំរឿងទៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។
-នៅក្នុងខែមករា ដល់ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១លើក បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន០១នាក់ ស្រី។
-នៅក្នុងខែមករា ដល់ខែធ្នូ ឆ្នាំ២០១៩ ពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់ឡើយ។
-នៅក្នុងខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ពុំមានអ្វីកើតឡើងគួរអោយកត់សម្គាល់ឡើយ។
-នៅក្នុងខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍មានកើតឡើង ១លើក នៅចំណុចចន្លោះបង្គោលគីឡូលេខ ១៧-១៨ បណ្ដាលឲ្យមនុស្សប្រុសម្នាក់ស្លាប់(មូលហេតុបុកក្របី)ស្ថិតក្នុងភូមិតាធង ឃុំដងពែង។
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
-នៅខែមករា ដល់ខែធ្នូ ឆ្នាំ២០១៧ ប្រជាពលរដ្ឋមួយចំនួនតូច បានទៅធ្វើការងារនៅរោចក្រស្កសរ ហើយមួយចំនួនទៀត កំពុងកាប់អំពៅអោយក្រុមហ៊ុនចម្ការអំពៅ និងមួយចំនួនទៀតចេញទៅក្រៅឃុំ រកការងារធ្វើតាមរោងចក្រនានា។
-នៅខែមករា ដល់ខែធ្នូ ឆ្នាំ២០១៨ ប្រជាពលរដ្ឋមួយចំនួនតូច បានទៅធ្វើការងារនៅរោចក្រនិងធ្វើការងារតាមជំនាញ។
-នៅខែមករាដល់ ខែធ្នូឆ្នាំ២០១៩ ប្រជាពលរដ្ឋមានការប្ដូរមុខរបរមួយចំនួន ឃើញមានការលក់ចាប់ហ៊ួយច្រើនទាំងនៅតាមផ្ទះ និងនៅតាមដងផ្លូវជាតិលេខ៤៨។
-នៅខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋនៅតែបន្ដការងាររកស៊ីលក់ចាប់ហ៊ួយនិងលក់បន្ថែមនិងពង្រីកមុខរបបផ្សេងៗ
-នៅខែមករា ដល់ខែធ្នូ ឆ្នាំ២០២១ ប្រជាពលរដ្ឋមួយចំនួនចេញរកងារធ្វើតាមខេត្តផ្សេងៗ និងមួយចំនួនទៀតនៅ តែបន្ដការលក់ដូរដដែល។
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
-លើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ បេតិកភណ្ឌជាតិ អត្តសញ្ញាណ និងប្រពៃណី ទំនៀមទម្លាប់ដ៏ថ្លៃថ្លារបស់ជាតិ។
-ពង្រឹងវិធានការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសបំផ្លាញធនធានធម្មជាតិគ្រប់ប្រភេទដើម្បីអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិឲ្យគង់វង្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្នុងការសហគមន៍មូលដ្ឋាន និងប្រទេសជាតិ។
-អនុវត្តគម្រោងបង្កើតមុខរបរថ្មីៗ សម្រាប់សហគមន៍ក្នុងតំបន់ការពារធម្មជាតិ ដោយបញ្ជ្រាបជាមួយផែនការ អភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់រដ្ឋបាលឃុំ ដើម្បីលើកកម្ពស់ជីវភាពសមាជិកសហគមន៍ និងកាត់បន្ថយការពឹងអាស្រ័យលើផលធម្មជាតិ អនុផលព្រៃឈើ និងការប្រមាញ់សត្វព្រៃ។
-ពង្រឹងពង្រីកបណ្តាញសហគមន៍ទេសចរណ៍មូលដ្ឋាន សំដៅលើកទឹកចិត្តប្រជាជនចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ ការពារបរិស្ថាន ការពារសម្បត្តិវប្បធម៌ និងធនធានធម្មជាតិ ។
-ពង្រឹងវិធានការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិគ្រប់ប្រភេទ ដើម្បីអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ ឲ្យគង់វង្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជន ក្នុងសហគមន៍នៅមូលដ្ឋាន ។
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
-នៅឆ្នាំ២០១៧ដល់ឆ្នាំ២០២១រដ្ឋបាលឃុំដងពែងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជា ដៃគូយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលឃុំជាមួយសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងផ្នែកឯកជនទាំងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងក្នុងការផ្តល់សេវាសាធារណៈនៅមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាជាក់ស្តែងនានាជូនប្រជាពលរដ្ឋ។
-បង្កលក្ខណៈងាយស្រួល លើកទឹកចិត្ត និងគាំទ្រដល់ការបង្កើត និងការធ្វើសកម្មភាពរបស់សហគមន៍នៅក្នុងមូលដ្ឋាន អង្គការសង្គមស៊ីវិល និងផ្នែកឯកជនដើម្បីលើកកម្ពស់ការផ្តល់សេវា ការបង្កើតមុខរបរ និងការងារសម្រាប់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ។
ផ្នែកទី២ ៖បញ្ហាប្រឈម និងសំណូមពរ
២.១.បញ្ហាប្រឈម និងសំណើដំណោះស្រាយ
១-ប្រជាពលរដ្ឋមួយចំនួននៅតែទាមទាររកដំណោះស្រាយដីធ្លីនៅតែកើតមាននៅឡើយ សូមឲ្យមានការដោះស្រាយ។
២-ចំពោះក្រុមប្រជាពលរដ្ឋដែលមានសំណង់ផលប៉ះពាល់ពីក្រុមហ៊ុនចំការអំពៅ ទទួលបានបង្កាន់ដៃ លេខដីឡូតិ៍តែពុំទាន់បានដីឮ សំណើសូមក្រុមការងារឬអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនការងារវាស់វែងដី ជូនពួកគាត់ឲ្យបានឆាប់។
៣-ការទន្រ្ទានបោះបង្កោលហំព័ទយកដីរដ្ឋនៅតែកើតមាន សូមជួយជំរុញសមត្ថកិច្ចពាក់ព័ន្ធជួយ ធ្វើការងារនេះឲ្យមានប្រសិទ្ធិភាព។
៤-ផ្លូវលំជនបទមួយចំនួនរងការខូចខាតនាររដូវវស្សាកន្លងមកធ្វើអោយមានការពិបាកធ្វើដំណើរ ហើយគ្មានថវិកាសម្រាប់ជួសជុល ស្នើសូមអង្គភាពឬមន្ទីរដែលពាក់ព័ន្ធជួយធ្វើការជួសជុល។
៥-ប្រជាពលរដ្ឋខ្វះសំបុត្របញ្ជាក់កំណើតធ្វើអត្តសញ្ញាណប័ណ្ណ បន្តការផ្ដល់សំបុត្របញ្ជាក់កំណើតដល់អ្នកមិនទាន់មាន។
៦-ប្រជាពលរដ្ឋខ្វះអត្តសញ្ញាណប័ណ្ណគំរូថ្មីប្រើប្រាស់ ជំរុញការផ្ដល់អត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋ។
៧-ពង្រឹងការអនុវត្តការងាររដ្ឋបាល ឆ្នាំ២០២១ សូមឲ្យមានវគ្គបណ្ដុះបណ្ដាល។
៨-ពិនិត្យនិងតាមដានគណះកម្មការសហគមន៍គ្រប់ភូមិឆ្នាំ២០២១ ដើម្បីចងបានទិន្នន័យច្បាស់លាស់៕
ថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ May 13, 2022

អត្ថបទទាក់ទង