រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំបឹងព្រាវ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១

សមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំបឹងព្រាវ អាណត្តិទី៤ ក្នុងរយៈពេលប្រាំ(៥)ឆ្នាំចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១
ផ្នែកទី១ ៖ សមិទ្ធផលការងារ
ឃុំបឹងព្រាវ គឺជាឃុំមួយក្នុងចំណោមឃុំ សរុប ០៦ នៃស្រុកស្រែអំបិល ខេត្តកោះកុងដែលមានព្រំប្រទល់ខាងលិចទល់នឹងឃុំស្រែអំបិល ខាងកើតទល់នឹងឃុំចំការហ្លួង និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខាងជើងទល់នឹងឃុំដងពែង និងខាងត្បូងទល់នឹងឃុំជ្រោយស្វាយ ។
ឃុំបឹងព្រាវ មានផ្ទៃដីសរុប ១២០គីឡូម៉ែត្រការ៉េ ភូមិចំនួន ៦ភូមិ គ្រួសារសរុប ១,៦៥៩គ្រួសារ ប្រជាពលរដ្ឋសរុប ៧,២១៤នាក់ ស្ត្រីសរុប ៣,៨២៧នាក់។
១.១. ស្ថិតិប្រជាពលរដ្ឋ (ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី១)
គ្រួសារសរុប ១,៦៥៩គ្រួសារ គ្រួសារអចិន្រ្តៃយ៍ ១,៦៥៩គ្រួសារ ប្រជាពលរដ្ឋសរុប ៧,២១៤នាក់ ប្រជាពលរដ្ឋជាស្រ្តី ៣,៨២៧ នាក់ ប្រជាពលរដ្ឋដែលមាន អាយុ១៨ឆ្នាំឡើង ៣,៧៩៣នាក់ ប្រជាពលរដ្ឋចំណាកស្រុក ១៤១នាក់។
១.២. ស្ថិតិក្រុមប្រឹក្សា និងបុគ្គលិក
សមាជិកក្រុមប្រឹក្សាឃុំ ៥នាក់ ស្រី ១នាក់ មេឃុំ ១នាក់ ជំទប់ទី១ ចំនួន ១នាក់ ជំទប់ទី២ ចំនួន ១នាក់ ស្មៀន ១នាក់ បុគ្គលិកកិច្ចសន្យា ១នាក់ មេភូមិ ៦នាក់ អនុប្រធានភូមិ ៦នាក់ ស្ត្រី ១នាក់ សមាជិកភូមិ ៦នាក់ ជនបង្គោលតាមដានត្រួតពិនិត្យ និងវាយតមៃ្លឃុំ ១នាក់។
១.៣. ដីកា សេចក្តីសម្រេច និងលិខិតរដ្ឋបាល
-ឆ្នាំ២០១៧ (ដីកាដែលបានដាក់ចេញ ចំនួន ៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣១៤ និងលិខិតដែលបានទទួល ចំនួន ១៩)។
-ឆ្នាំ២០១៨ (ដីកាដែលបានដាក់ចេញ ចំនួន ៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៩ និងលិខិតដែលបានទទួល ចំនួន ២៣)។
-ឆ្នាំ២០១៩ (ដីកាដែលបានដាក់ចេញ ចំនួន ៥ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៧ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៧៤ និងលិខិតដែលបានទទួល ចំនួន ២០)។
-ឆ្នាំ២០២០ (ដីកាដែលបានដាក់ចេញ ចំនួន ៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៦ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ២៨៧ និងលិខិតដែលបានទទួល ចំនួន ២៥)។
-ឆ្នាំ២០២១ (ដីកាដែលបានដាក់ចេញ ចំនួន ៦ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ៥ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ៣៣៦ និងលិខិតដែលបានទទួល ចំនួន ៣២)។
*សរុប (ដីកាដែលបានដាក់ចេញ ចំនួន ២៤ សេចក្តីសម្រេចដែលបានដាក់ចេញ ចំនួន ២៩ លិខិតរដ្ឋបាលដែលបានដាក់ចេញ ចំនួន ១,៥០៩ និងលិខិតដែលបានទទួល ចំនួន ១១៩)។
១.៤. កិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារ(គ.ក.ន.ក.)
-ឆ្នាំ២០១៧ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៨ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៥លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០១៩ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៦លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២០ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៤លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
-ឆ្នាំ២០២១ (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ១២លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ៧លើក កិច្ចប្រជុំ គ.ក.ន.ក. ១២លើក)។
*សរុប (កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ៦០លើក កិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សា ២៩លើក កិច្ចប្រជុំ គ.ក.ន.ក. ៦០លើក)។
១.៥. គម្រោងវិនិយោគដែលមានការសន្យាគាំទ្រដោយថវិកាឃុំ សង្កាត់
១.៦. គម្រោងវិនិយោគដែលបានអនុវត្តជាក់ស្តែង(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី២)
-ឆ្នាំ២០១៧ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៤៩លានរៀល)។
-ឆ្នាំ២០១៨ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៨២លានរៀល)។
-ឆ្នាំ២០១៩ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ១២៤លានរៀល)។
-ឆ្នាំ២០២០ (ផ្នែកសេដ្ឋកិច្ច ១គម្រោង តម្លៃ ៩៣លានរៀល)។
-ឆ្នាំ២០២១ (ផ្នែកសេដ្ឋកិច្ច ២គម្រោង តម្លៃ ២៥៣លានរៀល)។
*សរុប (ផ្នែកសេដ្ឋកិច្ច ៦គម្រោង តម្លៃ ៦០១លានរៀល)។
១.៧. ការអនុវត្តថវិកា
-ឆ្នាំ២០១៧ (ចំណូលអនុម័ត ១៩១.៣០លានរៀល) និង(ចំណាយអនុម័ត ១៩១.៣០លានរៀល)។
-ឆ្នាំ២០១៨ (ចំណូលអនុម័ត ៣០០.០៦លានរៀល) និង(ចំណាយអនុម័ត ៣០០.០៦លានរៀល)។
-ឆ្នាំ២០១៩ (ចំណូលអនុម័ត ៣២៤.០២លានរៀល) និង(ចំណាយអនុម័ត ៣២៤.០២លានរៀល)។
-ឆ្នាំ២០២០ (ចំណូលអនុម័ត ៤៣២.៥៨លានរៀល) និង(ចំណាយអនុម័ត ៤៣២.៥៨លានរៀល)។
-ឆ្នាំ២០២១ (ចំណូលអនុម័ត ៥២៩.៤៣លានរៀល) និង(ចំណាយអនុម័ត ៥២៩.៤៣លានរៀល)។
*សរុប (ចំណូលអនុម័ត ១,៧៧៧.៤១លានរៀល) និង(ចំណាយអនុម័ត ១,៧៧៧.៤១លានរៀល)។
១.៨. ការគ្រប់គ្រងទ្រព្យសម្បត្តិ(ព័ត៌មានលម្អិតមាននៅក្នុងតារាងឧបសម្ព័ន្ធទី៣)
-ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ទ្រព្យសម្បត្តិដែលបានទិញ ឬទទួល(ថ្មី) ៧ ទ្រព្យសម្បត្តិសរុប ៧ ។
១.៩. ការអភិវឌ្ឍសមត្ថភាព
-ឆ្នាំ២០១៧ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៨នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០១៨ វគ្គសិក្សា ៥វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ១២នាក់ ស្ត្រី ២នាក់។
-ឆ្នាំ២០១៩ វគ្គសិក្សា ៣វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៦នាក់ ស្ត្រី ១នាក់។

-ឆ្នាំ២០២០ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៨នាក់ ស្ត្រី ១នាក់។
-ឆ្នាំ២០២១ វគ្គសិក្សា ៤វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៨នាក់ ស្ត្រី ១នាក់។
*សរុប វគ្គសិក្សា ២០វគ្គ សិក្ខាកាមសរុបដែលបានចូលរួមវគ្គសិក្សា ៤២នាក់ ស្ត្រី ៦នាក់។
១.១០.សកម្មភាពសេវាសង្គម
-គ្រួសារងាយរងគ្រោះគាំទ្រពីឃុំ សង្កាត់ដើម្បីទទួលបានបង្គន់អនាម័យប្រើប្រាស់(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៦៨)។
-គ្រួសារងាយរងគ្រោះដែលឃុំ សង្កាត់ចុះកំណត់អត្តសញ្ញាណ(ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ៣២៥)។
១.១១. ការសម្រុះសម្រួលទំនាស់
-ករណីដែលបានដោះស្រាយឬសម្រុះសម្រួលរួច (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ចំនួន ១៤)។
-ករណីដែលបានបញ្ជូនទៅស្ថាប័នពាក់ព័ន្ធ (ឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ចំនួន ៥)។
១.១២. ការងារអត្រានុកូលដ្ឋាន
*សរុប(សំបុត្រកំណើត ១០៥ សំបុត្របញ្ជាក់កំណើត ៥៦៣ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ១៥០ សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត ៨០ សំបុត្រអាពាហ៍ពិពាហ៍ ៧៥ សេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ៧០ សំបុត្រមរណភាព ៩៨ សេចក្ដីចម្លងសំបុត្រមរណភាព ១៣៥)។
១.១៣.ការចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោត
-ឆ្នាំ២០១៧ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៩៨ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៥ នាក់)។
-ឆ្នាំ២០១៨ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១២៤ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ១៣ នាក់)។
-ឆ្នាំ២០១៩ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ១៣៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៧ នាក់)។
-ឆ្នាំ២០២០ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ៨៦ នាក់ ប្រជាពលរដ្ឋដែលត្រូវបានលុបឈ្មោះ ចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ៩ នាក់)។
-ឆ្នាំ២០២១ (ប្រជាពលរដ្ឋដែលបានចុះឈ្មោះថ្មី ២២៥ នាក់ ប្រជាពលរដ្ឋសរុបដែលមានឈ្មោះបោះឆ្នោត(ចាស់ និងថ្មី) ៣,៥១០នាក់)។
១.១៤.ការផ្តល់សេវារដ្ឋបាល
១.១៥. ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
១.១៦. ការងារសេដ្ឋកិច្ច សង្គមកិច្ច
១.១៧. ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន វប្បធម៌ បេតិកភណ្ឌជាតិ
១.១៨. ការងារសហការជាមួយអង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន
ផ្នែកទី២ ៖បញ្ហាប្រឈម និងសំណូមពរ
២.១.បញ្ហាប្រឈម និងសំណើដំណោះស្រាយ
២.២.យោបល់ និងសំណូមពរ…….៕
ថ្ងៃសុក្រ ១៣ កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ May 13, 2022

អត្ថបទទាក់ទង