រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១០ នាក់ ស្រី ៦ នាក់ សហការ ជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុង នគបាលចរាចរណ៍ យុវជន ស.ស.យ.ក បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចផ្លូវកែងចំនួន២កន្លែងក្នុងក្រុងខេមរភូមិន្ទ

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង បានដឹកនាំកម្លាំងយុវជនកាកបាទក្រហមកម្ពុជា សរុបចំនួន ១០ នាក់ ស្រី ៦ នាក់ សហការ ជាមួយអាជ្ញាធរក្រុងខេមរភូមិន្ទ ដឹកនាំដោយលោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុង នគបាលចរាចរណ៍ យុវជន ស.ស.យ.ក បានចុះអប់រំផ្សព្វផ្សាយផ្ទាល់ ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅ នៅចំណុចផ្លូវកែងចំនួន២កន្លែងក្នុងក្រុងខេមរភូមិន្ទ គឺ៖ ផ្លូវកែងមន្ទីរពាណិជ្ជកម្មចាស់និងផ្លូវកែងម្តុំសណ្ឋារគារកែវមុនី ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ សាខាបានធ្វើ គឺក្នុងគោលបំណង ដើម្បីជួយដាស់តឿនក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា ៖ ស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ៕

អត្ថបទទាក់ទង