រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីថ្វាយព្រះពរព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសចម្រើនព្រះជន្ម៦៩យាងចូល៧០ព្រះវស្សា

លោក អ៊ូច ទូច ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកោះកុង បានចូលរួមជាអធិបតីក្នុងពិធីថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវត្តទេពនិមិត្ត ដែលរៀបចំដោយព្រះល័ក្ខមុនី វង្ស ពិជ័យ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកោះកុង វិហារឥស្លាម និងស្នាក់ការថ្វាយបង្គំគ្រីស្ទៀនក្នុងក្រុងខេមរភូមិន្ទ ក្នុងឱកាសចម្រើនព្រះជន្ម ៦៩ យាងចូល ៧០ ព្រះវស្សា។ ក្នុងពិធីនោះមានពិធីសូត្រធម៌ រាប់បាត្រ និងសូត្រគម្ពីអធិដ្ឋាន។

អត្ថបទទាក់ទង