រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ជំនួបពិភាក្សារវាងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុងជាមួយក្រុមការងារ អង្គការវីនរ៉ក់អន្តរជាតិ ស្តី​ពី​ការជ្រើសរើសតំបន់គោលដៅក្នុងខេត្តកោះកុងសម្រាប់អនុវត្តគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុងដឹកនាំដោយលោកស្រី អ៊ុន​ សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្ត និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកោះកុង បានជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការវីនរ៉ក់អន្តរជាតិ ស្តី​ពីការជ្រើសរើសតំបន់គោលដៅក្នុងខេត្តកោះកុងសម្រាប់អនុវត្តគម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

គម្រោងនេះផ្ដោតជាសំខាន់លើដំណោះស្រាយ​ ឫសគល់​ ឬមូលហេតុចម្បងដែលបណ្ដាលឱ្យមានអំពើជួញដូរមនុស្ស​ និងការពារប្រជាពលរដ្ឋដែលងាយរងគ្រោះ​ការរំលោភបំពានកម្លាំងពលកម្ម​ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន​ ព្រមទាំងគាំទ្រដល់ រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ និងជួយដល់ជនរងគ្រោះឱ្យយកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕
ថ្ងៃអង្គារ ២ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ May 17, 2022

អត្ថបទទាក់ទង