រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ចុះសួរសុខទុក្ខ លោកស្រី សុង រំដេង មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖
នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់អោយលោក ឈួន យ៉ាដា នាយកប្រតិបត្តសាខា សហការជាមួយ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកថវិកាមនុស្សធម៌ចំនួន ២០០,០០០រៀល ផ្តល់ជូនដល់លោកស្រី សុង រំដេង មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា ដែលកំពុងសម្រាកព្យាបាលជំងឺ (គ្រុនឈីក)នៅមន្ទីរពេទ្យខេត្តកោះកុង។

ក្នុងឱកាសនោះលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខចំពោះមន្តី្រ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មជាមួយនឹងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ក៏បានផ្តាំផ្ញើដល់លោកស្រីត្រូវបន្តការថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពិសេសចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ។

អត្ថបទទាក់ទង