រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់មួយចំនួន ជូនដល់រដ្ឋបាលឃុំទាំងបី

លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារចាំបាច់មួយចំនួន ជូនដល់រដ្ឋបាលឃុំទាំងបី ដោយមានការចូលរួមពីលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលស្រុក លោកប្រធានការិយាល័យផែនការនិងគាំទ្រឃុំ លោកមេឃុំ លោកមេភូមិ អនុភូមិគ្រប់ភូមិក្នុងស្រុកគិរីសាគរដោយមានរបៀបវារៈដូចខាងក្រោម:
១. ផ្សព្វផ្សាយសារាចរលេខ ០០២ សហវ ស្តីពីការពន្លឿនកិច្ចលទ្ធកម្មសំណង់
២.ផ្សព្វផ្សាយសេចក្ដីណែនាំរួមស្ដីពីការធានានិរន្ដភាពការងាររបស់រដ្ឋបាលឃុំ សង្កាត់ ក្នុងរយៈពេលឃោសនាបោះឆ្នោតជ្រើសរើសឃុំ សង្កាត់
៣.ផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពីការរៀបចំរបាយការណ៍សង្ខេបសម្រាប់ផ្ទេរក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិចាស់ទៅអោយក្រុមឃុំសង្កាត់អាណត្តិថ្មី
៤. បញ្ហាផ្សេងៗ
នៅសាលប្រជុំសាលាស្រុកគិរីសាគរ ៕
………………………………………………………..

ថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២
May 18, 2022

អត្ថបទទាក់ទង