ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ អភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធនានា។
ផ្តោតលើរបៀបវារៈ សំខាន់ៗ រួមមាន :
១-ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-របាយការណ៍ ស្ដីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២
៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តន៍ការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំត្រីមាសទី១ ឆ្នាំ២០២២
៤-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តកោះកុង ប្រចាំខែមេសា ឆ្នាំ២០២២
៥-ពិនិត្យ និងអនុម័ត លើបញ្ជីគម្រោងវិនិយោគអាទិភាព ដែលប្រើប្រាស់ថវិកាខេត្តឆ្នាំ២០២៣-២០២៥
៦-ពិនិត្យ និងអនុម័តលើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក សាលាខេត្តកោះកុង ប្រចាំខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២
៧-បាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២២ របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្តកោះកុង ៖
-គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
-គណៈកម្មាធិការលទ្ធកម្ម
-គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៨-របាយការណ៍ ស្តីពីលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២២ និងទិសដៅបន្តរបស់ការិយាល័យ ប្រជាពលរដ្ឋខេត្តកោះកុង
៩-បញ្ហាផ្សេងៗ…។
ថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ May 18, 2022























































