រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញសម្ពោធសាលាអនុគណ និងកុដិថ្មីវត្តអង្គសិលាមុនីថ្មស

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដាក់សម្ពោធសាលាអនុគណ កុដិថ្មី និងសមិទ្ធផលផ្សេងៗទៀត របស់វត្តអង្គសិលាមុនីថ្មស ហៅវត្ត ថ្មស ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ លោក សុខ សុទ្ធី បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាវជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាពនៅកម្ពុជា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាព ឱ្យបានគង់វង្សជានិរន្តរ៍ ដើម្បីកម្ពុជារីកចម្រើនរុងរឿងបន្ថែមទៀតក្រោមម្លប់សន្តិភាព។ មានសន្តិភាព មានការរីកចម្រើនលើគ្រប់វិស័យ។ ស្របជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត សូមត្រៀមឯកសារពាក់ព័ន្ធ និងត្រៀមខ្លួនឱ្យបានរួចរាល់ក្នុងការសម្រេចចិត្ត និងអញ្ជើញទៅបោះឆ្នោតជូនគណបក្សនយោបាយណាមួយដែលបងប្អូនពេញចិត្ត ជឿជាក់ ផ្តល់ទំនុកចិត្ត នាំសុខសន្តិភាព ភាពរីកចម្រើនដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅពេលខាងមុខនេះ៕
ថ្ងៃពុធ ៣ រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ May 18, 2022

អត្ថបទទាក់ទង