រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសពឈ្មោះ ឡុង ហ៊ួយ អាយុ ២៩ឆ្នាំ ដែលបានទទួលមរណភាព

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសពឈ្មោះ ឡុង ហ៊ួយ អាយុ ២៩ឆ្នាំ ដែលបានទទួលមរណភាព កាលល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ដោយគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ លោកអភិបាល ក៏បានយកនូវថវិកា និងគ្រឿងបរិភោគមួយចំនួនចូលរួមក្នុងកម្មវិធីបុណ្យសព រួមមាន ថវិកាចំនួន ៤០០,០០០រៀល អង្ករ ៥០គីឡូក្រាម មី ០១កេស ត្រីខ២យួរ ទឹកស៊ីអុីវ ២យួរ ទឹកត្រី ៦ដប និងទឹកបរិសុទ្ធ ០១កេស។

ប្រភពៈ វឿន រិទ្ធី

អត្ថបទទាក់ទង