រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមក្នុងទិវាផ្សព្វផ្សាយអនាម័យបរិស្ថាន ក្រោមប្រធានបទយើងទាំងអស់គ្នាជួយការពារបរិស្ថានដើម្បីជាប្រយោជន៍របស់សង្គម នៅក្នុងរោងចក្រ YAZAKI

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក អញ្ជើញចូលរួមក្នុងទិវាផ្សព្វផ្សាយអនាម័យបរិស្ថាន ក្រោមប្រធានបទយើងទាំងអស់គ្នាជួយការពារបរិស្ថានដើម្បីជាប្រយោជន៍របស់សង្គម ក្រោមអធិបតីភាពលោក ស្រេង ហុង អភិបាលរងខេត្តកោះកុង និងមានការចូលរួមពី លោក ហាក់ សារុម អនុមន្ទីរបរិស្ថានខេត្ត និងមន្រ្តីក្រោមឱវាទ មន្រ្តីរដ្ឋបាលស្រុកមណ្ឌលសីមា អាជ្ញាធរឃុំ និងតំណាងភូមិ ព្រមទាំងកម្មករ កម្មការីនីរោងចក្រ សរុប១២០ ស្រី៩០នាក់ នៅក្នុងរោងចក្រ YAZAKI នៃតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។
និងបានធ្វើការសំអាតបរិស្ថានរើសសំរាមចាប់ពីចំណុចមុខផ្សារភូមិថ្មីដល់មុខរោងចក្រតំបន់សេដ្ឋកិច្ចកោះកុង ។
ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២
វេលាម៉ោង ៧:៣០នាទីព្រឹក

អត្ថបទទាក់ទង