រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាព និងលើកទិសដៅនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាព និងលើកទិសដៅនៃការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ហួត ពុំ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមន្ត្រីជំនាញពាក់ព័ន្ធ ចូលរួមជាច្រើននាក់ នៅថ្ងៃចន្ទទី១៣ ខែមិថុនា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ។

វេទិកានេះរៀបំឡើង ដើម្បីពង្រឹងប្រសិទ្ធភាព និងលើកទិសដៅនៃការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ឱ្យបានល្អប្រសើរបន្ថែមទៀត ក្នុងការចូលរួមលើកកម្ពស់នូវសុខុមាលភាព សោភ័ណភាព អនាម័យ បរិស្ថានជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមអនុវត្តច្បាប់ គោលនយោបាយ ទស្សនវិស័យរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តដែលបានដាក់ចេញ ។

អត្ថបទទាក់ទង