រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចសហការ រវាងមន្ត្រីបង្គោលគណនេយ្យភាពស្រុកស្រែអំបិល និងរដ្ឋបាលឃុំស្រែអំបិល អង្គការ​អភិវន្ឍន៍សុខភាព​គ្រួសារ (FHD ) ដែលជាអង្គការដៃគូអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តកោះកុង បានចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយតម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)

ខេត្តកោះកុង: ផ្អែកតាមដំណាក់កាលទី២ នៃវដ្តអនុវត្តផែនការគណនេយ្យភាពសង្គម និងក្រោមកិច្ចសហការ រវាងមន្ត្រីបង្គោលគណនេយ្យភាពស្រុកស្រែអំបិល និងរដ្ឋបាលឃុំស្រែអំបិល នៅថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២​ អង្គការ​អភិវន្ឍន៍សុខភាព​គ្រួសារ (FHD ) ដែលជាអង្គការដៃគូអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តកោះកុងបានបំពេញបេសកកម្មរបស់ខ្លួន ដោយចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយតម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)។
ប្រជាពលរដ្ឋនិងអ្នកផ្តល់សេវាដែលបានចូលរួមក្នុងដំណើរការនេះ រួមមាន ២៣នាក់

  • ប្រជាពលរដ្ឋក្នុងភូមិ​ វាលត្បូង មានអ្នកចូលរួមចំនួន១៧នាក់​ ស្រី​
    -មណ្ឌលសុខភាពស្រែអំបិល មានអ្នកចូលរួមចំនួន ៦នាក់​ ស្រី ៥នាក់

អត្ថបទទាក់ទង