រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី ស្តីពីការចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងលើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ

បណ្ឌិត សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធី ស្តីពីការចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងលើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១)។

បណ្ឌិតអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះ ខ្ញុំមានក្តីសោមនស្ស និងកិត្តិយស ដែលបានចូលរួមជាគណ:អធិបតីតំណាង លោកជំទាវអភិបាល នៃ គណៈអភិបាលខេត្ត ក្នុងពិធីបើកកិច្ចប្រជុំ ស្ដីពីកម្មវិធីចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រង លើបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១)។ កិច្ចប្រជុំថ្ងៃនេះសម្រាប់ ការគ្រប់គ្រងទិន្នន័យទ្រព្យសម្បត្តិរដ្ឋ តាមប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) តាមដំណាក់កាលរួមមាន៖
ដំណាក់កាលទី១ អនុវត្តចំពោះ រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត ចំពោះអង្គភាពរួមមាន (ស្នងការនគរបាលខេត្ត កងរាវអាវុធហត្ថខេត្ត ប្រតិបត្តិការសឹងរងខេត្ត ពន្ធនាគារខេត្ត សាខាគយនិងរដ្ឋាករខេត្ត សាខាពន្ធដារខេត្ត រតនាគារខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ អនុវត្ត តាមគំរូសៀវភៅបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដដែរ។

ខ្ញុំសូមសំដែងនូវការកោតសរសើរដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងតំណាងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ក្នុងការរៀបចំបើកកិច្ចប្រជុំនេះ រួមទាំងជម្រុញការធ្វើតារាងកើនឡើងថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២០ កន្លងទៅ។ ដោយសារបញ្ហាជំងឺ COVID-19 ទើបធ្វើឲ្យខកខានក្នុងការបើកកម្មវិធីចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃ លើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋ ឆ្នាំ២០២០) កន្លងទៅ ។ ហើយថ្ងៃនេះ ក្រុមការងារបានរៀបចំនូវកម្មវិធីចុះពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំតារាងកើន ឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ ជូនរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។ ដូចនេះខ្ញុំសង្ឈឹមថា មន្ត្រីទទួលបន្ទុកការងារបញ្ជីសារពើភណ្ឌទាំងអស់ ចូលរួមសហការរៀបចំតារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២១ តាមប្រព័ន្ធSARMIS ក៍ដូចជាគំរូសៀវភៅបញ្ជីសារពើភណ្ឌ (តារាងកើនឡើង ថយចុះនូវទ្រព្យសម្បត្តិរដ្ឋ) នេះឲ្យបានត្រឹមត្រូវ និងទាន់ពេលវេលា៕
ថ្ងៃសុក្រ ៣ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ June 17, 2022

អត្ថបទទាក់ទង