រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ផល សុផាន់ណា អភិបាលរងស្រុកថ្មបាំងបានដឹកនាំក្រុមការងារចូលរួមសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ចុះពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មធនធានរ៉ែនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង

លោក ផល សុផាន់ណា អភិបាលរងស្រុក លោក ផង់ សុផាន់ណា មេឃុំឬស្សីជ្រុំ និង លោក គឹម ខាន់ណា មន្ត្រីការិយាល័យភូមិបាល បានចូលរួមសហការជាមួយក្រុមការងាររដ្ឋបាលខេត្ត ដែលដឹកនាំដោយ ឯកឧត្តម សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានចុះពិនិត្យទីតាំងស្នើសុំធ្វើអាជីវកម្មធនធានរ៉ែ (ដឹកដីក្រហម) ម្ចាស់ស្នើសុំឈ្មោះ ខុន សុខនៅ ទីតាំងស្នើសុំស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង (ដីសម្បទានសង្គមកិច្ច) មានការចូលរួមពីតំណាងមន្ទីរដូចជា មន្ទីររ៉ែនិងថាមពលខេត្ត .មន្ទីរបរិស្ថានខេត្ត .មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត .មន្ទីរកសិកម្មខេត្ត . នាយកចាត់ការអន្តរវិស័យខេត្ត .នឹង តំណាងអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត សរុបលោក/លោកស្រីចូលរួមចំនួន ១៧នាក់ ស្រី១នាក់។

ថ្ងៃសុក្រ ៣ រោច ខែជេស្ឋ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២

អត្ថបទទាក់ទង