រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ និងសមាជិក  បានចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសព ដែលមានជីវភាពខ្វះខាតទីទ័លក្រ ឈ្មោះ ស្រីធី អាយុ ៣៣ឆ្នាំ ដែលបានមរណភាពដោយរោគាពាធ  នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបូទុមសាគរ បានចាត់លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនប្រធានអនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ និងសមាជិក  បានចុះសួរសុខទុក្ខ និង រំលែកទុក្ខដល់គ្រួសារសព ដែលមានជីវភាពខ្វះខាតទីទ័លក្រ ឈ្មោះ ស្រីធី អាយុ ៣៣ឆ្នាំ ដែលបានមរណភាពដោយរោគាពាធ  នៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

ក្នុងឱកាសនោះ លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក និងជាអនុប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរនិងក្រុមការងារ បានពាំនាំប្រសាសន៍ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះពីលោក ហាក់ ឡេង  ប្រធានគណៈកម្មាធិការអនុសាខាលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើក្តីអាណិតអាសូរ  និងការសោកស្តាយយ៉ាងក្រៃលែង  ដែលកើតឡើងចំពោះគ្រួសារសព ដែលបានបាត់បង់មនុស្ស ជាទីស្រឡាញ់ ។ ក្រុមការងារទាំងអស់សូមបួងសួងដល់ដួងវិញ្ញាណក័ន្ធ

លោក បានទៅកាន់ដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ ក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសព  និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង  ត្រូវខិតខំតស៊ូ  ដើម្បីប្រកបរបរចិញ្ចឹម ជីវិតរស់នៅបន្តទៅមុខទៀត ។ 

ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់  និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។ 

សម្ភារដែលអនុសាខាចូលរួមរំលែកទុក្ខដល់គ្រួសារសពមាន៖  អង្ករ ២៥គីឡូក្រាម​ មីថៃ ១កេស ទឹកសុទ្ធវីតាល់ ១កេស  និងថវិកា  ១០០,០០០រៀល

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៨ រោច ខែជេស្ឋ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២

ថ្ងៃនេះ ជាថ្ងៃសីល

June 22, 2022

អត្ថបទទាក់ទង