ខេត្តកោះកុង: ផ្អែកតាមដំណាក់កាលទី២ នៃវដ្តអនុវត្តផែនការគណនេយ្យភាពសង្គម និងក្រោមកិច្ចសហការរវាងមន្ត្រីបង្គោលគណនេយ្យភាពស្រុកស្រែអំបិល និងរដ្ឋបាលឃុំជ្រោយស្វាយ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ អង្គការអភិវន្ឍន៍សុខភាពគ្រួសារ (FHD ) ដែលជាអង្គការដៃគូអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងខេត្តកោះកុងបានបំពេញបេសកកម្មរបស់ខ្លួន ដោយចុះសម្របសម្រួលក្នុងដំណើរការដាក់ពិន្ទុ និងវាយតម្លៃលើការផ្តល់សេវារបស់អង្គភាពផ្តល់សេវាទាំងបី តាមរយៈការប្រើប្រាស់ឧបរកណ៍ (Digital score card)លើវិស័យសាលាឃុំ។
ប្រជាពលរដ្ឋនិងអ្នកផ្តល់សេវាដែលបានចូលរួមក្នុងដំណើរការនេះ រួមមាន: ៣០នាក់
- ប្រជាពលរដ្ឋក្នុងភូមិ ជ្រោយស្វាយលិច មានអ្នកចូលរួមចំនួន ២៥នាក់ ១៨ស្រី(ពិការ: ២នាក់ប្រុស)
- អ្មកផ្តល់សេវាឃុំជ្រោយស្វាយ មានអ្នកចូលរួមចំនួន ៥នាក់ ប្រុស