រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាស្ដីពី ការងារសន្តិសុខ និងសណ្ដាប់សាធារណៈក្នុងភូមិឃុំ។

តាមការចាត់តាំងរបស់លោក សុខ ចេង មេឃុំកោះស្ដេច លោកសាយ ហេង ជំទប់ទី១ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីបើកកិច្ចប្រជុំពិភាក្សាស្ដីពី ការងារសន្តិសុខ និងសណ្ដាប់សាធារណៈក្នុងភូមិឃុំ។ លោក សាយ ហេង ក៏បានណែនាំហាមឃាត់ការចាក់ធុងបាស់ និងការបាញ់កាំជ្រួច ដែលបង្កសំឡេងរំខានដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ដល់ម្ចាស់អាជីវកម្មផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ជាលទ្ធផលម្ចាស់អាជីវកម្មផ្ទះសំណាក់ទាំងពីរនាក់ បានយល់ព្រមតាមការសម្របសម្រួលរបស់រដ្ឋបាលឃុំ និងជួយផ្សព្វផ្សាយដល់ភ្ញៀវដែលមកសម្រាកលម្ហែនៅទីតាំងរបស់ខ្លួន អំពីការកំណត់សំឡេងធុងបាស់ និងពេលវេលាចាក់ធុងបាស់ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌ សុជីវធម៌ និងការគោរពសិទ្ធិអ្នកដទៃនៅជុំវិញខ្លួន។

ថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២

អត្ថបទទាក់ទង