រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

វគ្គតម្រង់ទិស ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ និងប្រព័ន្ធ PRISM

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ លោក ឡុច ភិរ័ក្ស នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសុខភាពសាខា បានចូលរួមវគ្គតម្រង់ទិសពីចម្ងាយ (អនឡាញ) ស្តីពីប្រព័ន្ធប្រកាសឱ្យដឹងមុន ១២៩៤ និងប្រព័ន្ធ PRISM ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោក វេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងមានការចូលរួមពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានីខេត្ត ។

វគ្គតម្រង់ទិសនេះធ្វើឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពមន្ត្រីសាខា អំពីគោលគំនិតជាមូលដ្ឋាននៃការប្រើប្រាស់ប្រព័ន្ធ ១២៩៤ និងប្រព័ន្ធ PRISM ដើម្បីត្រៀមឆ្លើយតបបានទាន់ពេលវេលា ពេលមានគ្រោះហន្តរាយណាមួយកើតឡើង។

អត្ថបទទាក់ទង