រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

អាជ្ញាធរខេត្តកោះកុង ជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ

លោក ស្រេង ហុង អភិបាល​រង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានជួបពិភាក្សាការងារជាមួយ ប្រតិភូក្រុមការងារចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឃុន គឹមឃាន ប្រធានក្រុមការងារ រួមនឹងសមាជិក សមាជិកា ដែលមានសមាសភាពអញ្ជើញមកពី នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត និងតំណាងវិនិយោគឯកជន។

គោលបំណង នៃជំនួប គឺដើម្បីជួបសំដែងនូវគារវកិច្ចស្វាគមន៍ និងពិភាក្សាការងារលើសេចក្តីព្រាងតារាងគោលដៅ ដែលមានចំនួន ៦០ទីតាំង សហគ្រាស ក្រុមហ៊ុន និងគ្រឹះស្ថាន នៅក្នុងខេត្ត សម្រាប់ឆ្នាំ២០២២ ដែលក្រុមការងារចម្រុះ នឹងចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេស ដើម្បីអនុវត្តច្បាប់ ស្តីពីអន្តោប្រវេសន៍ និងច្បាប់ ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។ ​

ជាលទ្ធផល អាជ្ញាធរខេត្ត បានឯកភាពលើសេចក្តីព្រាងតារាងគោលដៅ និងសាទរផ្តល់នូវកិច្ចសហការ-អនុវត្ត ដើម្បីធានាសំដៅធ្វើឲ្យដំណើរការ នៃការចុះធ្វើអធិការកិច្ចខាងលើ ទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលការងារ តាមការគ្រោងទុក៕

ថ្ងៃអង្គារ ១៤ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃសីល June 28, 2022

អត្ថបទទាក់ទង