រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង ដឹកនាំបើកកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដា ឆ្នាំ២០២២

ស្រុកកោះកុង ៖ ថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង (គ.ក.ស.ក)​ បានរៀបចំកិច្ចប្រជុំសាមញ្ញប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២២ ក្រោមការដឹកនាំដោយលោកស្រី សឿ សាវី ប្រធាន គ.ក.ស.ក និងមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ស.ក ស្រុកកោះកុង សរុបចំនួន ១៣នាក់ ស្រី ០៧នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។

របៀបវារៈកិច្ចប្រជុំ
១/ចុះបញ្ចីវត្តមាន
២/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុមនិងអនុម័តរបៀបវារៈ
៣/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុប្រជុំប្រចាំខែមេសាឆ្នាំ២០២២
៤/ពិនិត្យនិងអនុម័តលើសេចក្តីព្រាងរបាយការណ៍តាមការិយាល័យនិងឃុំប្រចាំខែមិថុនាឆ្នាំ២០២២
៥/ពិនិត្យនិងអនុម័តលើប្រតិទិនប្រចាំឆ្នាំ២០២២ និងផែនការសកម្មភាពនិងផែនការប្រចាំឆ្នាំ២០២២
៦/បញ្ហាប្រឈមដំណោះស្រាយនិងផ្សេងៗ
៧/ផែនការសកម្មភាពបន្ត
៨/បូកសរុបនិងបិទកិច្ចប្រជុំ

ផែនការសកម្មភាពបន្ត
១/រៀបចំកំណត់ហេតុប្រជុំប្រចាំខែមិថុនាឆ្នាំ២០២២
២/រៀបចំបូកសរុបរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ២០២២
៣/ដាក់ផែនការចុះចូលរួមប្រជុំជាមួយគ.ក.ន.ក
៤/រៀបចំកិច្ចប្រជុំគ.ក.ស.ក ប្រចាំខែកក្កដាឆ្នាំ២០២២
៥/តាមដានការអនុវត្ត សេវាអាហារូបត្ថម្ភតាមបណ្តាឃុំ

អត្ថបទទាក់ទង