រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង​ និងជាប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង បានដឹកនាំកិច្ចប្រជុំពិភាក្សា កិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២២​

ស្រុកកោះកុង ៖ ថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាល​ស្រុកកោះកុង​ និងជាប្រធានគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង បានដឹកនាំកិច្ចប្រជុំពិភាក្សា កិច្ចប្រជុំប្រចាំខែមិថុនា ឆ្នាំ២០២២​ នៅសាលប្រជុំសាលាស្រុកកោះកុង។​

សមាសភាពចូលរួមមានលោក លោកស្រីអនុប្រធាន​និងសមាជិកចំនួន ១០នាក់ ស្រី ០៧នាក់

របៀបវារៈកិច្ចប្រជុំ
១/បើកកិច្ចប្រជុំ ពិនិត្យកូរ៉ុមនិងអនុម័តរបៀបវារៈ
២/ការបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុរបស់មណ្ឌលសុខភាព
៣/ការបង្ហាញពីរបាយការណ៌សម្មភាពឆមាសទី១របស់មណ្ឌលសុខភាព ធៀបនឹងផែនការប្រចាំឆ្នាំ
៤/ការបង្ហាញពីរបាយការណ៌តាមឃុំនីមួយៗ និងក្រុមទ្រទ្រង់សុខភាពភូមិ
៥/បញ្ហាប្រឈម និងដំណោះស្រាយ
៦/បញ្ហាផ្សេងៗ និងទិសដៅបន្ត
៧/សង្ខេបលទ្ធផល និងបិទកិច្ចប្រជុំ

អត្ថបទទាក់ទង