រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចការនានាពាក់ព័ន្ធនឹងដំណើការរៀបចំកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

លោកអភិបាលរងខេត្ត បានលើកឡើងថា សូមឱ្យ ទីចាត់ការគ្រុបគ្រងធនធានមនុស្ស និងទីចាត់ការផែនការ និងវិនិយោគខេត្ត លោកអភិបាលក្រុង ស្រុក ស្មៀនឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ សហការអនុវត្តការងារកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិថ្មី អាណត្តិទី៥ ឱ្យបានរលូន និងតាមការណែនាំរបស់ក្រសួងមហាផ្ទៃ។

លោកបញ្ជាក់ថា ចំពោះអធិបតី នៃពិធីប្រកាស និងអ្នកសម្របសម្រួល គឺរដ្ឋបាលខេត្តបានរៀបចំ កំណត់រួចរាល់ហើយ រួមនឹងកាលបរិច្ឆេទ ក៏ដូចជាទីកន្លែង។ ទន្ទឹមគ្នានេះដែរ សូមឱ្យក្រុង ស្រុក និងស្មៀនឃុំ សង្កាត់ ត្រៀមឱ្យបានរួចរាល់នូវកិច្ចការពាក់ព័ន្ធក្នុងការរៀបចំពិធី ដូចជា៖ ការអញ្ជើញភ្ញៀវ ការរៀបចំទីកន្លែង ហ្វុង របាយការណ៍៥ឆ្នាំ របាយការណ៍សង្ខេប សម្ភារផ្ទេរឱ្យក្រុមប្រឹក្សាអាណត្តិថ្មី ត្រា ឯកសារ ប្រាក់កាស់ ពិសេសស្មៀនត្រូវត្រៀមឱ្យហើយនូវលិខិតប្តេជ្ញាចិត្ត របស់មេឃុំ ចៅសង្កាត់អាណត្តិថ្មី ។

ក្រោយពីពិធីចប់សព្វគ្រប់ ស្មៀនត្រូវរៀបចំរបាយការណ៍ ស្តីពីកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឱ្យបានលឿន ហើយផ្ញើមកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត ដើម្បីបូកសរុបជូនក្រសួងមហាផ្ទៃ៕
ថ្ងៃពុធ ១ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ June 29, 2022

អត្ថបទទាក់ទង