រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រខ្វះខាតឈ្មោះ មឿន ផាត ភេទប្រុស អាយុ ៦៦ឆ្នាំ ដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ស្ថិតនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលត្រូវទៅពិនិត្យជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង។

តាមការចាត់តាំងរបស់លោក សុខ ចេង មេឃុំកោះស្ដេច លោកសាយ ហេង ជំទប់ទី១ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ ចុះសួរសុខទុក្ខប្រជាពលរដ្ឋក្រីក្រខ្វះខាតឈ្មោះ មឿន ផាត ភេទប្រុស អាយុ ៦៦ឆ្នាំ ដែលមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ស្ថិតនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង ដែលត្រូវទៅពិនិត្យជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង។ លោកជំទប់ទី១ ក៏នាំយកការនូវអង្ករចំនួន ២បាវ ស្មើនឹង ៤០គីឡូក្រាម និងថវិកាដែលបានមកពីកៀរគរពីសប្បុរសជនមានរាយនាមដូចខាងក្រោម៖
១.លោក សាយ ហេង ជំទប់ទី១ ឧបត្ថម្ភចំនួន ១០ម៉ឺនរៀល
២.លោកស្រី អឿន ស៊ីណា អនុភូមិកោះស្ដេច ឧបត្ថម្ភចំនួន ២ម៉ឺនរៀល។
៣.លោក ផេង ឆាយ ប្រធានសហគមន៍នេសាទ ឧបត្ថម្ភចំនួន ៥ម៉ឺនរៀល
ថវិកាសរុបបានចំនួន ១៧ម៉ឺនរៀល។  រដ្ឋបាលឃុំកោះស្ដេច សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ និងសូមជូនពរលោក លោកស្រី ព្រមទាំងក្រុមគ្រួសារជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

អត្ថបទទាក់ទង