រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្រ្តីបច្ចេកទេសស្រុកកោះកុង ចុះសិក្សាគម្រោងការងារជួសជុលផ្លូវបេតុងអាមេចំនួន ០១ខ្សែ ដែលប្រើប្រាស់ថវិកាអភិវឌ្ឍរបស់រដ្ឋបាលស្រុកកោះកុង និងគម្រោងសាងសង់ស្ពានថ្ម ០១កន្លែង សម្រាប់ឆ្នាំ២០២២ ប្រើប្រាស់រដ្ឋបាលឃុំតាតៃក្រោម នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​

ស្រុកកោះកុង​ ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយមានការចាត់តាំងពី​លោក ជា សូវី អភិបាល នៃគណៈអភិបាល​ស្រុកកោះកុង លោក អ៉ឹង បឺត ប្រធានការិយាល័យ​ផែនការ និងគាំទ្រឃុំ​-សង្កាត់ និងលោក លី វណ្ណនី ប្រធានអង្គភាពលទ្ធកម្ម បានចូលរួមសិក្សាលទ្ធភាពគម្រោងការងារជួសជុលផ្លូវបេតុងអាមេចំនួន ០១ខ្សែ ដែលគ្រោងប្រើប្រាស់ថវិកាអភិវឌ្ឍរបស់រដ្ឋបាលស្រុកកោះកុង សម្រាប់ឆ្នាំ២០២២ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ដែលសិក្សាបានប្រវែង ៩០០ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវបេតុងអាមេដែលជាគម្រោងរបស់រដ្ឋបាលឃុំដែលបានអនុវត្តរួចហើយកាលពីកន្លងទៅ។​

និងបានបន្តចូលរួមសិក្សាលទ្ធភាពគម្រោងការងារ សាងសង់ស្ពានថ្ម ០១កន្លែង ដែលប្រើប្រាស់ថវិកា រដ្ឋបាលឃុំតាតៃក្រោម សម្រាប់ឆ្នាំ២០២២ នៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង​

សមាសភាពចូលរួមមានក្រុមបច្ចេកទេសថ្នាក់ខេត្ត អាជ្ញាធរ​ភូមិ-ឃុំតាតៃក្រោម និងតំណាង​ប្រជាពលរដ្ឋ​ឃុំតាតៃក្រោម

អត្ថបទទាក់ទង