រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក លី ថាវ អគ្គនាយកតំបន់វិស្សមកាលតារាសាគរ បានអញ្ជើញរៀបចំពិធីក្រុងពាលីបួងសួងសូមសេចក្ដីសុខសេចក្ដីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ ដែលនឹងត្រូវឆ្លងកាត់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ពិធីក្រុងពាលីនេះធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក លី ថាវ អគ្គនាយកតំបន់វិស្សមកាលតារាសាគរ បានអញ្ជើញរៀបចំពិធីក្រុងពាលីបួងសួងសូមសេចក្ដីសុខសេចក្ដីចម្រើន ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកលើកទី១ ឆ្នាំ២០២០ ដែលនឹងត្រូវឆ្លងកាត់ខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា ពិធីក្រុងពាលីនេះធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ស្ថិតនៅស្រុកបូទុមសាគរ ខេត្តកោះកុង។

ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា សហការជាមួយសហព័ន្ធប្រណាំងកង់ពិភពលោក (UCI) និងសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ត្រូវបានបែងចែកជា៣ដំណាក់កាល ក្នុងនោះរួមមាន
ទី១៖ ប្រណាំងថ្ងៃទី០៤ ចេញពីតារាសាគរឆ្ពោះទៅទីរួមខេត្តកោះកុង
ទី២៖ ប្រណាំងថ្ងៃទី០៥ ចេញពីរង្វង់មូលសាយភូថងឆ្ពោះទៅភ្នំបូកគោ ដោយឆ្លងកាត់ស្រុកព្រៃនប់
និងទី៣៖ ប្រណាំងថ្ងៃទី០៦ ចេញពីជើងភ្នំបូកគោកឆ្ពោះទៅខេត្តកែប។

ពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនេះផងដែរ អាជ្ញាធរបានចេញសេចក្តីជូនដំណឹងរួចហើយ ដោយហាមយានយន្តដឹកជញ្ជូនដី រថយន្តដឹកសម្ភារសំណង់ រថយន្តធ្ងន់ៗគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ៤៨ ក្នុងភូមិសាស្ត្រខេត្តកោះកុង មិនឲ្យឆ្លងកាត់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមករា ខាងមុខនេះ៕

អត្ថបទទាក់ទង