រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៧ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៣៧ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ ក្នុងនោះដែរក៏មានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រីជាសមាជិកក្រុមប្រឹក្សាស្រុក​ លោក ចេងមុនីរិទ្ធ អភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ លោក​មេឃុំកោះស្ដេច​ លោកមេឃុំព្រែកខ្សាច់លោកជំទប់១ឃុំភ្ញីមាស ស្មៀនឃុំកោះស្ដេច ស្មៀនឃុំភ្ញីមាស លោកប្រធានស្ដីទីមណ្ឌលសុខភាពគិរីសាគរ​ លោកនាយកវិទ្យាល័​យកោះស្ដេច លោកប្រធានសហគមន៍នេសាទសម្រស់កោះស្ដេច លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន និងមន្ត្រីការិយាល័យចំណុះសាលាស្រុក​ ចំពោះរបៀបវារ:រួមមាន៖
១.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣៦ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
២. ពិភាក្សា និងអនុម័តលើសេចក្តីព្រាងពីកា ស្តីពីការកំណត់ប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ក្រុម
ប្រឹក្សាស្រុក ឆ្នាំទី៤ អាណិត្តទី៣ រយះពេល ១២ខែ
៣.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៤. ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៥. ពិភាក្សា និងអនុម័តលើសេចក្តីព្រាងប្រធានបទសម្រាប់ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ៖
ក. លើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋ
ខ. ផ្សព្វផ្សាយអំពីការគ្រប់គ្រងសម្រាម និងសំណល់រឹងនៅទីតាំងឃុំកោះស្ដេច
៦ .ពិភាក្សាលើបញ្ហាប្រឈម និងផ្តល់ដំណោះស្រាយ
៧ .សេចក្តីផ្សេងៗ
………………………………………………………..

ថ្ងៃសុក្រ ៣ កើត ខែអាសាឍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២
July 1, 2022

អត្ថបទទាក់ទង