រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ចុះបើកវគ្គបណ្តះបណ្តាលស្ដីពី ការការពារ អភិវឌ្ឍន៍កុមារ និងការបញ្ជ្រាបយេនឌ័រក្នុងវិស័យកសិកម្ម នៅឃុំតានូន ស្រុកបូទុមសាគរ និងឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២

លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ និងលោក មិន សោភា អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក បានចុះបើកវគ្គបណ្តះបណ្តាលស្ដីពី ការការពារ អភិវឌ្ឍន៍កុមារ និងការបញ្ជ្រាបយេនឌ័រ ក្នុងវិស័យកសិកម្ម នៅឃុំតានូន ស្រុកបូទុមសាគរ និងឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង មានសិក្ខាកាមចូលរួមសរុបចំនួន ២៨ នាក់ ស្រី ១០ នាក់។ 

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង