រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​ និងជាអនុប្រធាន​ក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង ដឹកនាំកិច្ចប្រជុំ​ពិភាក្សា ស្តីពីការត្រៀមលក្ខណៈ​ការវាយតម្លៃភាពត្រៀមរួចជាស្រេចមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជានៅថ្នាក់ឃុំ

ស្រុកកោះកុង៖ ថ្ងៃសុក្រ ៣ កើត ខែអាសាឍ ឆ្នាំខាល​ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរងស្រុក​ និងជាអនុប្រធាន​ក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង តំណាង លោក​អភិបាលស្រុក និងជាប្រធាន​ក្រុមការងារ​សម្រាប់ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាស្រុកកោះកុង ​ បានដឹកនាំកិច្ចប្រជុំ​ពិភាក្សា ស្តីពីការត្រៀមលក្ខណៈ​ការវាយតម្លៃភាពត្រៀមរួចជាស្រេចមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជានៅថ្នាក់ឃុំ នៅក្នុងកំឡុងខែកក្កដា ឆ្នាំ២០២២ ដើម្បីបែកចែងសមាសភាពចុះវាយតម្លៃ និងពិនិត្យលើ​ឯកសារពាក់ព័ន្ធនានារបស់រដ្ឋបាលឃុំ និងអនុវត្តការងារឲ្យទទួលបាននូវ​ប្រសិទ្ធភាព និងគុណផល។​

អត្ថបទទាក់ទង