រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងក្រុមការងារ ភូមិ ឃុំ បានចូលរួមសហការជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការចុះពិនិត្យ និងផ្តល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថានសម្រាប់អាជីវកម្មប្រមូលទិញ លក់អេតចាយ នៅក្នុងស្រុកមណ្ឌលសីមា

លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយ និងក្រុមការងារឃុំប៉ាក់ខ្លង ភូមិនាងកុក ភូមិចាំយាម បានចូលរួមសហការជាមួយក្រុមការងារមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការចុះពិនិត្យ និងផ្តល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថានសម្រាប់អាជីវកម្មប្រមូលទិញ លក់អេតចាយ នៅក្នុងស្រុកមណ្ឌលសីមា បានចំនួន ០២ទីតាំង៖
-ទីតាំងទី១ (ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនាងកុក) ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
-ទីតាំងទី២(ក្បែខ្លោងទ្វារវត្តនាងកុក) ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
ថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២
វេលាម៉ោង ៨ៈ៣០នាទីព្រឹក

អត្ថបទទាក់ទង