រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានកិត្តិយសស អ កស្រុក តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្ថិ ទុម មេបញ្ជាការតំបន់់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំប្រធាន អនុប្រធានគណៈកម្មាធិការស អ កស្រុកបូទុមសាគរ បាននាំយកថវិកា និងសម្ភារ មួយចំនួន ប្រគល់ជូនលោក ព្រំ ផាត (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិកណ្តាល ឃុំកណ្តោល ស្រុកបូទុសាគរ ដោយមានការខ្វះខាតកំពង់សាងសង់ផ្ទះ

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងជាប្រធានកិត្តិយសស អ កស្រុក តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្ថិ ទុម មេបញ្ជាការតំបន់់ប្រតិបត្តិការសឹករងកោះកុង ជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំប្រធាន អនុប្រធានគណៈកម្មាធិការស អ កស្រុកបូទុមសាគរ បាននាំយកថវិកា និងសម្ភារ ដែលដូចខាងក្រោម÷
១/ឯកឧត្តម សុខសុវត្ថិ ទុម ប្រធានគណកម្មាធិការស អ កខេត្តបានឧបត្ថម្ភថវិកាចំនួន ៥០០,០០០រៀល។
២/លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុក ជាប្រធានកិតិយសស អ កស្រុកបូទុមសាគរឧបត្ថម្ភថវិកាចំនួន ២០០,០០០រៀល។
៣/លោកអនុសេនីយ៍ឯក តុង ហាប់ មេបញ្ជាការផ្នែកសឹករង និងជាប្រធានប្រធានគណកម្មាធិការស អ កស្រុកបូទុមសាគរបានឧបត្ថម្ភថវិកាចំនួន ១,៥០០,០០០រៀល អង្ករចំនួន ២បាវតូច មុងចំនួន ៣ អាវភ្លៀង ១ នឹងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
៤/លោកវ/ទោ សន យ៉ាន អនុប្រធានស អ កស្រុកបូទុមសាគរឧបត្ថម្ភ ថវិកាចំនួន ៥០,០០០រៀល។
ដល់លោក ព្រំ ផាត (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិកណ្តាល ឃុំកណ្តោល ស្រុកបូទុសាគរ ដោយមានការខ្វះខាតកំពង់សាងសង់ផ្ទះ។
ថ្ងៃសុក្រ ៣ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ July 1, 2022

ទិវាមច្ឆាជាតិ (National Fish Day)

អត្ថបទទាក់ទង