រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧ/ត្រី ទេព វណ្ឌី សមាជិកគណៈកម្មាធិការ ស អ កខេត្ត បាននាំយកថវិកបេឡាមរណសង្គ្រោះ ប្រគល់ជូនដល់គ្រួសារ នៃសពលោក ចាន់ សុធា (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោកឧ/ត្រី ទេព វណ្ឌី សមាជិកគណៈកម្មាធិការ ស អ កខេត្ត ដំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សុខសុវត្ថិ ទុម ប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំក្រុមលេខាធិការដ្ឋានស អ កខេត្តកោះកុង អនុប្រធានមន្ទីរសង្គមកិច្ចខេត្ត ប្រធាន អនុប្រធានគណកម្មាធិការស អ កក្រុងខេមរភូមិន្ទ និងប្រធាន សាខាស អ កសង្កាត់ ស្ទឹងវែង និងអាជ្ញាធរដែនដីភូមិស្ទឹងវែង បាននាំយកថវិកបេឡាមរណសង្គ្រោះចំ នួន ៤លានរៀល។
១-លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តជាប្រធានកិតិយសស អ កខេត្ដកោះកុងបានឧបត្ថម្ភថវិកាចំនួន ៥០ ០០០០រៀល ។
២-ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខសុវត្ថិ ទុម ប្រធានគណកម្មាធិការស អ កខេត្តកោះកុងបានឧបត្ថម្ភអង្ករចំនួន ២បាវតូច ទឹកត្រី ១កេស ទឹកស៊ីអុីវ ១កេស និងមី ១កេសតូចត្រីខ ១ឡូ។
៣/ថវិកាលោកអនុប្រធានគណកម្មាធិការស អ កខេត្តនិងថវិកាសប្បុរសជនចំនួន ៧០០,០០០រៀល។
ប្រគល់ជូនដល់គ្រួសារ នៃសពលោក ចាន់ សុធា (និវត្តន៍ជន)ជាសមាជិកស អ កនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
ថ្ងៃសៅរ៍ ៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ July 2, 2022

អត្ថបទទាក់ទង