គណៈនាយក លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ហុងដា ដងទង់ ដែលបានឧបត្ថម្ភ សៀវភៅសរសេរ ២០០ក្បាល សៀវភៅច្បាប់ចរាចរ ២០០ក្បាល ស្លាកសញ្ញាចរាចរ ០៥ស្លាកដល់សាលា និងបង្រៀនច្បាប់ចរាចរ ព្រមទាំងបង្រៀនបើកបរម៉ូតូ ដល់សិស្សានុសិស្ស។
ថ្ងៃសៅរ៍ ៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ July 2, 2022






