រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈឿន រុឌ្ឍី ប្រធានសមាគមសល្យសាស្ត្រកម្ពុជា និងជាប្រធានផ្នែកវះកាត់ នៃមន្ទីរពេទ្យកុមារជាតិ បានសហការ ជាមួយមន្ទីរពេទ្យខេត្តកោះកុង ធ្វើបទបង្ហាញអំពី “ជើងខ្វេរនៅកម្ពុជា (Clubfoot In Cambodia) ” ដែលចូលរួមសម្របសម្រួលដោយលោកវេជ្ជបណ្ឌិតពិន សេរីវឌ្ឍន: អនុប្រធានមន្ទីរពេទ្យខេត្តកោះកុង និងមានសិក្ខាកាមជាវេជ្ជបណ្ឌិត និងឆ្មបនៃមន្ទីរពេទ្យខេត្តកោះកុង និងមកពីមណ្ឌលសុខភាពមួយចំនួនចូលរួមផងដែរ

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈឿន រុឌ្ឍី ប្រធានសមាគមសល្យសាស្ត្រកម្ពុជា និងជាប្រធានផ្នែកវះកាត់ នៃមន្ទីរពេទ្យកុមារជាតិ បានសហការ ជាមួយមន្ទីរពេទ្យខេត្តកោះកុង ធ្វើបទបង្ហាញអំពី "ជើងខ្វេរនៅកម្ពុជា (Clubfoot In Cambodia) " ដែលចូលរួមសម្របសម្រួលដោយលោកវេជ្ជបណ្ឌិតពិន សេរីវឌ្ឍន: អនុប្រធានមន្ទីរពេទ្យខេត្តកោះកុង និងមានសិក្ខាកាមជាវេជ្ជបណ្ឌិត និងឆ្មបនៃមន្ទីរពេទ្យខេត្តកោះកុង និងមកពីមណ្ឌលសុខភាពមួយចំនួនចូលរួមផងដែរ។ ពេលធ្វើបទបង្ហាញ លោកសាស្ត្រាចារ្យបបានបង្ហាញពីបទពិសោធន៍ និងធ្វើការអនុវត្តន៍នៅលើទារកម៉ាឡាកាំង អំពីរបៀបពិនិត្យរកមើលភាពមិនប្រក្រតីលើកាយសម្បទារកផងដែរ ។
នេះគឺជាបទបង្ហាញដ៏មានសារ:សំខាន់ ដែលចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងដល់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពឲកាន់តែមានសមត្ថភាព និងចូលរួមបំរើសេវាសុខភាពជូនប្រជាពលរដ្ឋយើង ជាពិសេសទារក និងកុមារ កាន់តែមានសុខភាពប្រសើរឡើង៕

អត្ថបទទាក់ទង