រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អន សុធារិទ្ធ អភិបាលស្រុក បានអមដំណើរឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុងនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនព្រះសង្ឃ ២អង្គនៅវត្តសុវណ្ណឧទ្យាន(ហៅវត្តកោះ) ក្នុងឃុំថ្មដូនពៅ

លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោក អន សុធារិទ្ធ អភិបាលស្រុក បានអមដំណើរឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បាននាំយកទៀនវស្សា និងគ្រឿងឧបភោគបរិភោគមានដូចជា: ១. អង្ករ ២បាវ២. មី ១កេសធំ៣. ត្រីខ ១កេសធំ៤. សាប៊ូលាងចាន ២ធុង៥. ទឹកផ្លែឈើ ៤កេស៦. ប្រេងឆា ១ដបធំ៧. ស្ករស ប៊ីចេង អំបិល ១០គីឡូក្រាម៨. បច្ច័យកសាង ៥០០.០០០៛៩. បច្ច័យប្រគេនព្រះសង្ឃ២អង្គ សរុប ១៥០.០០០៛ ស្ថិតនៅវត្តសុវណ្ណឧទ្យាន(ហៅវត្តកោះ) ក្នុងឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង