រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំថ្មដូនពៅ បានរៀបចំពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំថ្មដូនពៅ អាណត្តិទី៥ នៃស្រុកថ្មបាំង ខេត្តកោះកុង

រដ្ឋបាលឃុំថ្មដូនពៅ បានរៀបចំពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំថ្មដូនពៅ អាណត្តិទី៥ នៃស្រុកថ្មបាំង ខេត្តកោះកុង ដែលពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ចើញចូលរួមពី លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក លោក អន សុធារិទ្ធិ អភិបាលស្រុក នាយករដ្ឋបាល នាយករងរដ្ឋបាលស្រុក នាយករងទីចាត់ការនៃរដ្ឋបាលខេត្ត កងកម្លាំងទាំង៣ ប្រធាន អនុប្រធានការិ.នៃរដ្ឋបាលស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦២នាក់ ស្រី ១៧នាក់ នៅសាលាឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។

ថ្ងៃពុធ ៨ កើត ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង