រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការស្នើសូមកែសម្រួលបណ្ណកម្មសិទ្ធិ នៅក្នុងសង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការស្នើសូមកែសម្រួលបណ្ណកម្មសិទ្ធិរបស់ឈ្មោះ អ៊ាត សីម៉ា ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ បន្ទាប់ពីកិច្ចប្រជុំពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធរួចមក ពិនិត្យឃើញថា ទីតាំងដីនោះស្ថិតនៅក្នុងតំបន់លំនៅឋាន នៃប្លង់គោលប្រើប្រាស់ដីក្រុងខេមរភូមិន្ទ ឆ្នាំ២០០៩ - ឆ្នាំ២០៣០។

លោក សុខ សុទ្ធី បានណែនាំឱ្យមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធបន្តនីតិវិធីកែសម្រួលប័ណ្ណកម្មសិទ្ធិពីបណ្ណចាស់លេខ ក.ក ០០៥២៩៤ ទៅជាបណ្ណ LMAP វិញ ដោយគិតគូរអំពីចំណីព្រែក និងតំបន់បៃតង ឱ្យស្របតាមប្លង់គោលប្រើប្រាស់ដី និងលិខិតបទដ្ឋានជាធរមាន៕
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ July 7, 2022
ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Prasat Preah Vihear recognized as UNESCO's World Heritage)

អត្ថបទទាក់ទង