រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំសមាជិកគណៈកម្មាធិការលទ្ធកម្ម ក្រុង ចុះពិនិត្យសកម្មភាពរើសសំរាមដែលអណ្តែត និងកកស្ទះតាមព្រែក របស់សហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន ឯ.ក

ថ្ងៃព្រហស្បតិ៍ ៩ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩៖០០នាទីព្រឹក គណៈកម្មាធិការលទ្ធកម្មក្រុង ដឹកនាំដោយ លោក ឈឹម ចិន អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បានដឹកនាំសមាជិកគណៈកម្មាធិការលទ្ធកម្ម ក្រុង ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងឲ្យមន្ទីរសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុខេត្ត និងមន្ទីរបរិស្ថានខេត្ត ចុះពិនិត្យសកម្មភាពរើសសំរាមដែលអណ្តែត និងកកស្ទះតាមព្រែក របស់សហគ្រាស ឬទ្ធីហ្គាប៊ែឆម៉ីន ឯ.ក នៅចំណុចស្ពានស្វា ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទទាក់ទង