រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តកោះកុង សហការរៀបចំកិច្ចប្រជុំបច្ចេកទេសអំពីកិច្ចសម្របសម្រួលការងារសង្គមស៊ីវិល នៅមូលដ្ឋាន ជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី

តបតាមការឧទ្ទេសនាមរបស់រដ្ឋបាលខេត្តកោះកុង ទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្ត ចូលរួមសហការ រៀបចំកិច្ចប្រជុំបច្ចេកទេសអំពីកិច្ចសម្របសម្រួលការងារសង្គមស៊ីវិលនៅមូលដ្ឋាន ជាមួយវេទិកាសម្ព័ន្ធ សង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅសណ្ឋាគារអាស៊ាន ដឹកនាំកិច្ចប្រជុំ ដោយ ឯកឧត្តម សាខុន បូរិន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមានសមាជិក សមាជិក អញ្ជើញចូលរួមមកពី រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ទាំង៧ ទូទាំងខេត្ត។

ក្នុងកិច្ចប្រជុំ លោក ហោ ធូ នាយករងទីចាត់ការអន្តរវិស័យ នៃរដ្ឋបាលខេត្ត បានធ្វើរបាយការណ៍ អំពីការងារសង្គមស៊ីវិលនៅមូលដ្ឋានខេត្តកោះកុង ជូនអង្គប្រជុំថា៖
ក. ទិដ្ឋភាពរួម៖ នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងយ៉ាងច្បាស់អំពីលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការធានាសិទ្ធិមនុស្ស ក្នុងន័យនេះ ដើម្បីទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផល អនុវត្ត - ច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ត្រូវបានបង្កើត កែសម្រួល ឬធ្វើវិសោធនកម្ម ជាបន្តបន្ទាប់។ តួយ៉ាង ដើម្បីធានានូវការការពារសិទ្ធិ សេរីភាព និងការចូលរួមរបស់សង្គមស៊ីវិល ដែលមានរូបវន្តបុគ្គល ឬនីតិបុគ្គល ជាអាទិ៍៖ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន។ល។
ខ. ស្ថិតិ សមាគម អង្គការ សហគមន៍មូលដ្ឋាន ដែលប្រតិបត្តិការក្នុងខេត្ត៖ យោងតាមទិន្នន័យរបស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានចំនួនសរុប ៥ ៧៣៤ ក្នុងនោះ សមាគម មានចំនួន ២ ៣៦៧ និងអង្គការ មានចំនួន ៣ ៣៦៧ ដែលមានចុះបញ្ជីស្របច្បាប់ ស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ដោយឡែក ក្នុងខេត្តកោះកុង យោងតាមទិន្នន័យបឋម ពីការធ្វើបច្ចុប្បន្នកន្លងមក្នុងឆ្នាំ២០២១ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន មានចំនួន ៧៨ ក្នុងនោះ សមាគម មានចំនួន ១៤, អង្គការមិនមែនរដ្ឋាភិបាល មានចំនួន ២៦ និងសហគមន៍មូលដ្ឋាន មានចំនួន ៣៨។
គ. ស្ថានភាព នៃការអនុវត្តការងារ ៖ ជារួមការប្រតិបត្តិការសកម្មភាពរបស់សង្គមស៊ីវិល នៅក្នុងភូមិសាស្រ្តខេត្ត ត្រូវបានប្រព្រឹត្ត ទៅដោយរលូនតាមវិស័យស្របតាមប្បញ្ញតិច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទន្ទឹមនឹងនោះ ក៏មានបញ្ហាប្រឈមមួយចំនួន កើតចេញពីអនុវត្តផងដែរ ដោយមូលហេតុចំបងចំនួន ០២ គឺ៖ (១) ខ្វះការចែករំលែកព័ត៌មាន និងចំណេះដឹង និង(២)ខ្វះកិច្ចសហការល្អជាមួយ អាជ្ញាធរមានសមត្ថកិច្ច។
ជាបញ្ចប់ នៃសេចក្តីរាយការណ៍នេះ ជាសំណូមពរ លោកនាយករងទីចាត់ការ បានស្នើ អាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព សមត្ថកិច្ចពាក់ព័ន្ធ និងសង្គមស៊ីវិល បន្តវប្បធម៌សហការល្អ ដើម្បីធ្វើឲ្យសម្រេចបាននូវ គោលដៅរួម ការលើកកម្ពស់សុខុមាលភាព ជីវភាព សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ស្របតាមទស្សនវិស័យ នៃការអភិវឌ្ឍប្រកបដោយចីរភាព របស់ជាតិ និងអន្តរជាតិ៕
ថ្ងៃព្រហស្បតិ៍ ៩ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ July 7, 2022
ប្រាសាទព្រះវិហារ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Prasat Preah Vihear recognized as UNESCO's World Heritage)

អត្ថបទទាក់ទង