រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម ផា អេងវ៉ង អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម ផា អេងវ៉ង អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង

លោកជំទាវអភិបាល បានជម្រាបជូនអង្គពិធី បានជ្រាប អំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ និងសក្តានុពល របស់ខេត្តកោះកុង មានផ្ទៃដីសរុប ១០.០៤៥,៥៨ គីឡូម៉ែត្រការ៉េ (ដប់ពាន់ សែសិបប្រាំ ក្បៀស ហាសិបប្រាំបីគីឡូម៉ែត្រការ៉េ) ចែកចេញជាក្រុង ១មាន ៣សង្កាត់ ៦ស្រុកមាន ២៦ឃុំ និងមានភូមិ សរុបចំនួន ១១៩ភូមិ មានចំនួនគ្រួសារសរុប ៣៣,២៦៣គ្រួសារ(សាមសិបបីពាន់ ពីររយហុកសិបបី គ្រួសារ) មានប្រជាជនសរុប ១៣៨.៩៥៧នាក់ ស្រី៦៩.៣០១នាក់ (មួយរយសាមសិបប្រាំបី ពាន់ប្រាំបួនរយហាសិបប្រាំពីរនាក់ ស្រី ហុកសិបប្រាំបួនពាន់បីរយមួយនាក់)។ ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមសំដែងនូវការអបអរសាទរចំពោះ លោក ទុំ ណូ ដែលត្រូវបាន អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងតាំងជាប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីបន្តដឹកនាំសាខាគយនិងរដ្ឋាករខេត្តកោះកុង ជំនួសលោក សំ កុសល ដែលត្រូវបាន ផ្ទេរភារកិច្ចទៅជាប្រធានសាខាគយ និងរដ្ឋាករខេត្តកំពង់ធំ ជាមួយនឹងការអបអរសាទរចំពោះ លោក ទុំ ណូ នាងខ្ញុំក៏សូមយកឱកាសដ៏វិសេសវិសាលនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះ លោក សំ កុសល អតីតប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលកន្លងមកបានខិតខំអនុវត្តការងារប្រកបដោយឆន្ទៈ និងមនសិការវិជ្ជាជីល្អ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងចូលរួមចំណែកគ្រប់សកម្មភាព ដែលធ្វើឱ្យកិច្ចការដែលពាក់ព័ន្ធនឹងវិស័យគយ និងរដ្ឋាករនៅក្នុងខេត្តកោះកុង ទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់។ លើសពីនេះទៅទៀត នាងខ្ញុំសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃសាខាគយ និងរដ្ឋាករខេត្ត ដែលតែងតែផ្ដល់នូវកិច្ចសហការ និងទំនាក់ទំនងដ៏ល្អប្រសើរ ជាមួយអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរ អង្គភាពនានាក្នុងការរៀបចំពិធីបុណ្យជាតិ និងព្រឹត្តិការណ៍សំខាន់នានាក្នុងខេត្ត ប្រកបដោយស្មារតីចូលរួមបានយ៉ាងល្អប្រសើរ។ មុននឹងបញ្ចប់នេះ នាងខ្ញុំសូមស្នើឱ្យលោកប្រធានសាខាគយ និងរដ្ឋាករខេត្ត ដែលទើបប្រកាស ចូលកាន់មុខតំណែងនាថ្ងៃនេះ បន្តប្រពៃណីសាមគ្គីភាព ទំនាក់ទំនងល្អ បន្តអនុវត្ត និងគ្រប់គ្រងកិច្ចការ ដែលពាក់ព័ន្ធនឹងវិស័យគយនិងរដ្ឋាករឱ្យមានប្រសិទ្ធិភាពប្រកបដោយភាពទទួលខុសត្រូវ ជាពិសេសបន្ត ខិតខំក្នុងការប្រមូលចំណូលពន្ធ និងអាករឱ្យស្របតាមផែនការ និងត្រូវបន្តខិតខំទប់ស្កាត់នូវការនាំចូលរថយន្ត យានយន្ត និងទំនិញ គ្មានច្បាប់អនុញ្ញាតនៅតាមច្រកព្រំដែនក្នុងខេត្ត តាមរយៈកិច្ចសហការល្អជាមួយ សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់៕
ថ្ងៃអង្គារ ១៤ កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ថ្ងៃនេះ ជាថ្ងៃកោរ July 12, 2022

អត្ថបទទាក់ទង