រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ ប្រាក់ វិចិត្រប្រធានគណ: កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា និងក្រុមការងារអនុសាខា បាននាំប្រគល់ជេលដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចំនួន១៥កេស ជូនសាលារៀនចំនួន០៤ និងបានចែកអាវពោងសុវត្ថិភាពជូនតាមបណ្តាឃុំទាំងបីសម្រាប់ចុះការងារ

លោក​ ប្រាក់ វិចិត្រ អភិបាលស្រុក និងជាប្រធានគណ: កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា​ស្រុកមណ្ឌលសីមា និងក្រុមការងារអនុសាខា បាននាំប្រគល់ជេលដែលជាអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ចំនួន១៥កេស ជូនសាលារៀនចំនួន០៤ក្នុងនោះ សាលាបឋមសិក្សាប៉ាក់ខ្លង ចំនួន០៤កេស វិទ្យាល័យប៉ាក់ខ្លង ចំនួន០៤កេស សាលាបឋមសិក្សា ហ៊ុន សែន ចាំយាម ០៣កេស និងវិទ្យាល័យ ហ៊ុន សែន ចាំយាម ចំនួន០៤កេស និងបានចែកអាវពោងសុវត្ថិភាពជូនតាមបណ្តាឃុំទាំងបីសម្រាប់ចុះការងារ ចំនួន២២អាវ មានឃុំប៉ាក់ខ្លង ចំនួន១០អាវ ឃុំពាមក្រសោបចំនួន០៦អាវ ឃុំទួលគគីរ០៦អាវ ។
ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង