រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង៖ ពិធីផ្តល់ទុន និងទូរស័ព្ទដៃសម្រាប់កសិករ ក្នុងគម្រោងលើកកំពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្ម និងទីផ្សារ ហៅកាត់ថាគម្រោងស្ទៀរ (STEER) នៅស្រុកថ្មបាំង ខេត្តកោះកុង

ថ្ងៃសុក្រ ៩រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២

កញ្ញា ផាន់ សម្ផស្ស អនុប្រធានទទួលបន្ទុករួមការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោកស្រី វ៉ិត ស្រីអែម អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម បានចូលរួមពិធីផ្តល់ទុន និងទូរស័ព្ទដៃសម្រាប់កសិករ ក្នុងគម្រោងលើកកំពស់ជីវភាពប្រជាពលរដ្ឋតាមរយ:ការពង្រឹងផលិតកម្ម និងទីផ្សារ ហៅកាត់ថាគម្រោងស្ទៀរ (STEER)

ក្រោមអធិបតីភាពលោក អន សុធារិទ្ធិ អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង លោក សុខ សំអាត អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក សុក សំណាង ប្រធានកម្មវិធីគម្រោងស្ទៀរ នៃអង្គការ Save The Children ប្រចាំខេត្តកោះកុង ដោយសហការ សម្របសម្រួលជាមួយអង្គការសង្គ្រោះកុមារ មានសមាសភាពចូលរួមសរុបចំនួន ៥៨នាក់ ស្រី ២៥នាក់។

កម្មវិធីនេះបានធ្វើនៅសាលប្រជុំសាលាស្រុកថ្មបាំង ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង។ គួរបញ្ជាក់ផងដែរថា ការផ្តល់ទុននេះដោយនៅក្នុងស្រុកថ្មបាំង គឺមានក្រុមកសិករអ្នកផលិតចំនួន   ១៥ក្រុម ដោយក្នុងមួយក្រុមៗទទួលបានទុនធានារ៉ាប់រងលើដំណាំចំនួន ៥ លានរៀល (៥,០០០,០០០៛)និងក្នុងមួយក្រុមៗបានទូរស័ពចំនួន ០២គ្រឿង ស្មើនឹងតម្លៃ ២៥០$។

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទទាក់ទង