រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកអភិបាលស្រុក និងប្រធានក្រុមប្រឹក្សាស្រុកបាននាំកម្លាំងមន្រ្ដីរាជការ កងម្លាំងទាំងបី រដ្ឋបាលឃុំជួសជុលផ្លូវដែលខូចដោយសារទឹកភ្លៀងកន្លងមកនៅឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្ដកោះកុង

លោក អន សុធារិទ្ធ អភិបាលស្រុក និងលោកពេជ្រ ឆលួយប្រធានក្រុមប្រឹក្សាស្រុកថ្មបាំងបាននាំកម្លាំងមន្រ្ដីរាជការ និងមានការចូលរួមពី កម្លាំងអធិការស្រុក ដឹកនាំដោយ លោក ស៊ឹម វ៉ារី អធិការស្រុក កម្លាំងសឹករងស្រុក ដឹកនាំដោយ លោក សុខសុវត្ដិ សុខាវី មេបញ្ជាការសឹករងស្រុក និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដឹកនាំដោយ លោក ដាំផៃ វ៉ាន់ មេបញ្ជាការរង និងកម្លាំង សសយកស្រុក យកថ្មឡាវែតចាក់នៅទីតាំងចំណុចច្រាំងត្រឡាច ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្ដកោះកុង ដែលបានរងការខូចខាតដោយសារទឹកភ្លៀងកន្លងមក ក្នុងគោបំណងដើម្បីជួយសម្រួលការធ្វើដំណើររបស់បងប្អូនទាំងក្នុង និងក្រៅស្រុកសិន។

បច្ចុប្បន្ននេះរដ្ឋបាលស្រុកកំពុងគៀគរបន្ថែមថវិកា និងសម្ភារបន្ថែមទៀត ដែលគ្រោងនឹងចាក់បេតុងនៅចំណុចទីតាំងនេះតែម្ដង ដើម្បីប្រើប្រាស់បានយូរ។

ប្រភព÷រដ្ឋបាលស្រុកថ្មបាំង

ថ្ងៃសៅរ៍ ១០ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២

July 23, 2022

អត្ថបទទាក់ទង