រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកថ្មបាំង សូមថ្លែងអំណរគុណ ចំពោះដេប៉ូស្លឹកបី លក់សម្ភារៈកសិកម្ម បានឧបត្ថម្ភ ថវិកា ចំនួន ១០០ ដុល្លារ ដើម្បីចូលរួមចំណែកជួសជុល និងចាក់បេតុងនៅចំណុចផ្លូវច្រាំងត្រឡាច ស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ

#សេចក្តីថ្លែងអំណរគុណរដ្ឋបាលស្រុកថ្មបាំង _______________________________________រដ្ឋបាលស្រុកថ្មបាំង បានទទួលថវិកាឧបត្ថម្ភពី ដេប៉ូ ស្លឹកបី លក់សម្ភារៈកសិកម្ម នៅរង្វង់មូលស្រុកថ្មបាំងចំនួន ១០០ ដុល្លា ដើម្បីចូលរួមចំណែកជួសជុល និងចាក់បេតុងនៅចំណុចផ្លូវច្រាំងត្រឡាច ស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលកំពុងរងការខូចដោយសារទឹកភ្លៀងធ្វើឲ្យជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសនោះដែរ រដ្ឋបាលស្រុកថ្មបាំង សូមកោតសរសើរនូវទឹកចិត្តដ៏ប្រពៃនេះ និងថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ ដេប៉ូ ស្លឹកបី លក់សម្ភារៈកសិកម្ម នៅរង្វង់មូលស្រុកថ្មបាំង ដែលបានជួយបរិច្ចាគ និងចូលរួមចំណែកជាមួយរដ្ឋបាលស្រុកថ្មបាំង និងសូមជូនពរឲ្យ ដេប៉ូ មានអតិថជនកាន់កែច្រើន និងជោគជ័យក្នុងភារកិច្ចការងារ និងជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអាទិត្យ ១១ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង