រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកថ្មបាំង សូមថ្លែងអំណរគុណ លោក ហាក់ ហេង បានឧបត្ថម្ភថវិកា ចំនួន ១០០ ដុល្លារ ដើម្បីចូលរួមចំណែកជួសជុល និងចាក់បេតុងនៅចំណុចផ្លូវច្រាំងត្រឡាច ស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ

#សេចក្តីថ្លែងអំណរគុណរដ្ឋបាលស្រុកថ្មបាំង _______________________________________រដ្ឋបាលស្រុកថ្មបាំង បានទទួលថវិកាឧបត្ថម្ភពីសប្បុរសជន លោក ហាក់ ហេង ចំនួន ១០០ ដុល្លា ដើម្បីចូលរួមចំណែកជួសជុល និងចាក់បេតុងនៅចំណុចផ្លូវច្រាំងត្រឡាច ស្ថិតនៅក្នុងភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ដែលកំពុងរងការខូចដោយសារទឹកភ្លៀងធ្វើឲ្យជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់។

ក្នុងឱកាសនោះដែរ រដ្ឋបាលស្រុកថ្មបាំង សូមកោតសរសើរនូវទឹកចិត្តដ៏ប្រពៃនេះ និងថ្លែងអំណរអរគុណចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់ លោក ហាក់ ហេង ដែលបានជួយបរិច្ចាគ និងបានចូលរួមចំណែកជាមួយរដ្ឋបាលស្រុកថ្មបាំង និងសូមជូនពរឲ្យលោកមានសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារ និងជួបប្រទះនូវពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃអាទិត្យ ១១ រោច ខែអាសាឍ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២

អត្ថបទទាក់ទង