រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ក្រុមបាល់ទាត់មិត្តភាព បាននាំយកថវិកាចំនួន ២.០០០.០០០៛ ជូន សាលាបឋមសិក្សាស្ពានក្តារ ក្នុងការរួមចំណែកសាងសង់អគារសិក្សាថ្មី ១ ខ្នង មាន ៣ បន្ទប់

ស្រុកថ្មបាំង ខេត្តកោះកុង៖ ក្រុមបាល់ទាត់មិត្តភាព បាននាំយកថវិកាចំនួន ២.០០០.០០០៛ ជូន សាលាបឋមសិក្សាស្ពានក្តារ ក្នុងការរួមចំណែកសាងសង់អគារសិក្សាថ្មី ១ ខ្នង មាន ៣ បន្ទប់ ដែលមានទីតាំង ស្ថិតនៅភូមិស្ពានក្តារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង។

ថវិកាដែលទទួលបានពីសប្បុរសធម៌រួមមាន៖

  • លោក ស្រេង ហុង ថវិកាចំនួន ៤០០.០០០៛
  • លោកជំទាវ ឈី វ៉ា ថវិកាចំនួន ២០០.០០០៛
  • សមាជិក សមាជិកា នៃ ស.ស.យ.ក. វិស័យសាលាខេត្តកោះកុង
  • មន្ត្រីរាជការវិស័យសុខាភិបាល និង
  • សប្បុរសជននានាពីបណ្តាស្ថាប័នអង្គភាព និងបណ្តាញសង្គមហ្វេសប៊ុក

ការប្រកួតបានប្រព្រឹត្តទៅប្រកបដោយភាពស្និទ្ធស្នាល ស្នាមញញឹម និងសាមគ្គីភាព ដោយបានបញ្ចប់ដោយលទ្ធផល ក្រុមបាល់ទាត់មិត្តភាព ៣ ទល់ នឹងក្រុមបាល់ទាត់ស្រុកថ្មបាំង ៦ ។

តាមរយៈកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌នេះ ក្រុមបាល់ទាត់មិត្តភាព រំពឹងថា នឹងក្លាយជាសកម្មភាពមួយដែលអាចជួយលើកតម្កើងវិស័យកីឡា និងនាំយុវជនឱ្យជៀសឆ្ងាយពីគ្រឿងញៀន មិនត្រឹមតែប៉ុណ្ណោះនឹងអាចរ៉ៃអង្កាសថវិកាជួយសាលារៀនមួយចំនួនក្នុងខេត្តកោះកុងយើង ដែលនៅតំបន់ដាច់ស្រយាល និងកំពុងខ្វះខាត ។
អរគុណសន្តិភាព!

អត្ថបទទាក់ទង