រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី២ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឃៀង យិង មេឃុំអណ្តូងទឹក និងជាប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ តំណាងនាយកសាលាបឋមសិក្សាទាំង៤ សរុប២០នាក់ស្រី០២នាក់ ក្រោមរបៀបវារះដូចខាងក្រោម៖

- បើកកិច្ចប្រជុំ និងមតិស្វាគមន៍

- ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២ ប្រចាំខែកក្កដា ឆ្នាំ២០២២

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកដំបូង អាណត្តិទី៥ ប្រចាំខែមិថុនា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំខែកក្កដា ឆ្នាំ២០២២

៤/.របាយការណ៍របស់

- គ.គ.ន.ក ឃុំ

- ភូមិទាំង៧

- នាយកសាលាបឋមសិក្សាទាំង៤

- ប៉ុស្តិ៍នគរបាលរដ្ឋបាល

- សហគមន៍តំបន់ការពារធម្មជាតិ

- សហគមន៍នេសាទ

៥/.ការអនុវត្តការងារ នឲងទិសដៅបន្ត៖

- អនុវត្តការងារបន្តក្នុងមូលដ្ឋាន

- បញ្ហាផ្លូវខូចតាមភូមិ

- ផ្សព្វផ្សាយពីការការពារ នៃជម្ងឺកូវិដ-១៩ (បន្តជម្រុញឲ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង)

៦/.បញ្ហាផ្សេងៗ

៧/.មតិបូកសរុប និងបិទអង្គប្រជុំ

ប្រភពៈរដ្ឋបាលឃុំអណ្ដូងទឹក

-------------------------------

ថ្ងៃចន្ទ ១២ រោច ខែអាសាឍ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២

July 25, 2022

អត្ថបទទាក់ទង